សេ​ណេ​ហ្កា​ល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations លើក​ទី​៣ ក្រោយ​ឈ្នះ​បូ​គី​ណា​ហ្វា​សូ

2022/02/03 05:36:45 pm        158

​បាល់ទាត់៖ ​ក្រុម​សេ​ណេ​ហ្កា​ល់​បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយ​យកឈ្នះ​បូ​គី​ណា​ហ្កា​សូ ៣-១​។ ​​មុន​មាន​គ្រាប់​បាល់ VAR ត្រូវបាន​ឆែក​ពីរដង​ពី​លទ្ធភាព​ដែល​អាចមាន​បាល់​ពិន័យ ១១ម៉ែត្រ​តែ​អាជ្ញាកណ្តាល​សម្រេច​មិនឲ្យ ជា​ពិសេស​នៅ​ចំនុច​ដែល​អ្នកចាំទី​បូ​គី​ណា​ហ្វា​សូ Herve Koffi របួស​។

​​អ្វី​ត្រូវ​រង់ចាំ​ដល់ ២០នាទីចុងក្រោយ​ទើប​គ្រាប់​បញ្ចូល​ទី​កើតឡើង​ដោយ Abdou Diallo បើក​ការ​នាំមុខ​នៅ​នាទី​ទី៧០ មុន​ពេលដែល Idrissa Gueye បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី៧៦​។ ​​បូ​គី​ណា​ហ្វា​សូ​ក្រោយមក​ក៏​តាម​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៨២ ដោយ Blati Traore ទំនងជា​ក្តីសង្ឃឹម​សំរាប់​បូ​គី​ណា​ហ្វា​សូ​ក្នុងការ​តាម​ស្មើ តែ​បាល់​វាយបក​របស់​សេ​ណេ​ហ្កា​ល់​ធ្វើឲ្យ Sadio Mane គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​ធានា​ជ័យជំនះ​ឱ្យ​សេ​ណេ​ហ្កា​ល់​យកឈ្នះ ៣-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​។

​​នេះ​ជា​គ្រាប់​ទី២៩ ហើយ​សំរាប់​ខ្សែប្រយុទ្ធ Liverpool, Sadio Mane ជាមួយ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់តា​ម​ស្មើ​ជាមួយ Henri Camara ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​។ ​​សេ​ណេ​ហ្កា​ល់​ដែលជា​ក្រុម​ជើងឯក​រង​នៅ​ឆ្នាំ២០១៩ នោះ​នឹង​សាកល្បង​ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្នុងការ​ដណ្តើម​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក​ជា​លើកដំបូង​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​អ្នកឈ្នះ​រវាង​ម្ចាស់ផ្ទះ​កា​មេ​រូ​ន រឺ​អេ​ហ្ស៊ី​ប​ដែល​ជួបគ្នារាត្រី​នេះ​។ ​ចំណែក​បូ​គី​ណា​ហ្វា​សូ​នឹងត្រូវ​លេង​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ នៅ​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm