តុលាការថៃកាត់ទោសមេដឹកនាំអាវក្រហម ពាក់ព័ន្ធនឹងភាពចលាចលឆ្នាំ២០១០

2025/10/08 01:32:39 am        73

តុលាការថៃបានកាត់ទោសអតីតមេដឹកនាំបាតុករអាវក្រហមចំនួន ១១រូប នៅថ្ងៃអង្គារ (ទី៧ តុលា) ជុំវិញតួនាទីរបស់ពួកគេក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១០ ជាហេតុការណ៍ដែលបានបញ្ចប់ដោយការបង្ក្រាបពីកងទ័ព រហូតបណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ ។

ក្រុម «អាវក្រហម» ដែលជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) ត្រូវបានរកឃើញថា មានទោសពីបទរំលោភច្បាប់គ្រាអាសន្ន ដែលត្រូវបានដាក់អំឡុងការតវ៉ានោះដែលព្យាយាមទម្លាក់នាយករដ្ឋមន្ត្រីនាពេលនោះ គឺលោក Abhisit Vejjajiva (អាប់ភីស៊ីត វេចាជីវ៉ា)។

ក្រុមបាតុករអាវក្រហមរាប់ម៉ឺននាក់ បានកាន់កាប់ផ្លូវប្រសព្វសំខាន់ៗជាច្រើន នៅក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១០ ដោយខ្លះប្រមូលផ្តុំគ្នានៅក្នុងជំរុំតវ៉ាដែលមានការពារយ៉ាងរឹងមាំ ហើយបានប៉ះទង្គិចជាមួយអាជ្ញាធរ។

ការប្រមូលផ្តុំគ្នាតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន ត្រូវបានរកឃើញថា មានទោសពីបទពុករលួយ បន្ទាប់ពីរូបលោកត្រូវបានទម្លាក់ចេញអំណាច ដោយរដ្ឋប្រហារពីយោធា កាលពីឆ្នាំ២០០៦ ហើយបានរត់ភៀសខ្លួនចេញពីប្រទេស។

ការតវ៉ាឆ្នាំ២០១០ នោះ បានបិទអគាររដ្ឋាភិបាលអស់រយៈពេលជាង ២ខែ ហើយបានបញ្ចប់នៅពេលដែលទាហាន បានប្រើប្រាស់គ្រាប់ពិត ដើម្បីបំបែកបាតុករចេញពីកណ្តាលទីក្រុងបាងកក។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានភាពចលាចលនោះ ដែលជាភាពច្របូកច្របល់មួយ ក្នុងចំណោមហេតុការន៍នយោបាយដ៏អាក្រក់បំផុតរបស់ថៃ ហើយជាង ២.០០០នាក់ បានរងរបួស។

លោក Jatuporn Prompan បានប្រាប់បណ្ដាញសារព័ត៌មានថា តុលាការព្រហ្មទណ្ឌក្រុងបាងកក នៅថ្ងៃទី៧ ខែតុលានេះ បានកាត់ទោសមេដឹកនាំតវ៉ា ៥នាក់ ក្នុងនោះរួមទាំងរូបលោកដែលជាសកម្មជនដ៏លេចធ្លោផងដែរ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និង ៤ខែ ខណៈដែលមនុស្ស ៦នាក់ផ្សេងទៀត បានទទួលទោសរយៈពេល ៤ខែ ហើយ ២នាក់ត្រូវបានឲ្យរួចខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        71
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        103
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm