ស្លូវ៉ាគីប្រកាសកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី

2025/10/08 02:35:31 am        58

នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរបស់លោក បានអនុម័តកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរបន្ថែម។

លោក Fico បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងអំឡុងពេលផ្ដល់សុន្ទរកថា នៅឯសន្និសីទនុយក្លេអ៊ែរប្រចាំឆ្នាំ ក្នុងរដ្ឋធានីរបស់ស្លូវ៉ាគី។ លោកបាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រថ្មីនេះ នឹងត្រូវបានសាងសង់ នៅរោងចក្រនុយក្លេអ៊ែរដែលមានស្រាប់ ក្នុងតំបន់ Jaslovské Bohunice នៅភាគខាងលិចស្លូវ៉ាគី នឹងមានថាមពលលើសពី ១.០០០មេហ្គាវ៉ាត់ និងជាគ្រប់គ្រងដោយរដ្ឋទាំងស្រុង។

តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់នោះទេថា តើពេលណារដ្ឋាភិបាលទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ហើយលោក Fico ក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ ប៉ុន្តែរដ្ឋាភិបាលរបស់លោកបានអនុម័តផែនការកាលពីឆ្នាំមុន ដើម្បីសាងម៉ាស៊ីនរ៉េអាក់ត័រផលិតថាមពលនុយក្លេអ៊ែរ ១.២០០មេហ្គាវ៉ាត់ នៅកន្លែងដែលក្រុមហ៊ុនថាមពលដ៏ធំ Slovenské Elektrárně បច្ចុប្បន្នដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២។ ការចំណាយនៃគម្រោងនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងដល់ ១៥ពាន់លានអឺរ៉ូ (១៧,៥ពាន់លានដុល្លារ)។

ស្លូវ៉ាគីពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនុយក្លេអ៊ែរ ហើយបច្ចុប្បន្ន ផលិតបានជាង ៨០ភាគរយនៃថាមពលរបស់ខ្លួន នៅរោងចក្រនុយក្លេអ៊ែរចំនួន២៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm