រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានអង្រួនទីក្រុង Lae នៅប៉ាពួញូវហ្គីណេ

2025/10/08 02:50:40 am        69

ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានកើតមាននៅក្បែរទីក្រុង Lae ដែលជាទីក្រុងធំទី២ របស់ប្រទេសប៉ាពួញូវហ្គីណេ នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ។

មន្ត្រីនគរបាលក្រុង លោកស្រី Mildred Ongige បានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរសព្ទថា រញ្ជួយដី «ដ៏ខ្លាំង» មួយ បានកើតឡើង។ លោកស្រីបានបន្ថែមថា៖ «វាគឺកើតមាននៅប៉ុន្មាននាទីមុននេះ។ ហេតុដូច្នេះ យើងមិនមានព័ត៌មានលម្អិតបន្ថែមទៀត អំពីការខូចខាតនោះទេ ប៉ុន្តែយើងមានការព្រួយបារម្ភណាស់»។

ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាតនៅឡើយទេ។ ហើយបើយោងតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានឲ្យដឹង ការព្រមាន អំពីរលកយក្សស៊ូណាមិ មិនត្រូវបានចេញទេ បន្ទាប់ពីមានរញ្ជួយដីដែលបានកើតឡើងក្នុងជម្រៅ ១០គីឡូម៉ែត្រនេះ។

យោងតាម USGS បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយនេះ មានចម្ងាយ ២៦គីឡូម៉ែត្រ ពីទីក្រុង Lae ជាទីដែលមានប្រជាជនជាង ៧៦.០០០នាក់រស់នៅ និងមានទីតាំងនៅក្នុងខេត្ត Morobe របស់ប្រទេស។

ការរញ្ជួយដីនេះត្រូវបានរាយការណ៍ដំបូង ក្នុងកម្រិត ៦,៨រ៉ិចទ័រ ដោយមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) មុនពេលទីភ្នាក់ងារនេះ បានកែប្រែមកត្រឹមកម្រិត ៦,៦រ៉ិចទ័រវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm