ក្រុមហាម៉ាស៖ ខ្លួនត្រៀមរួចជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា ប៉ុន្តែលក្ខខណ្ឌនៅតែមាននៅខួបពីរឆ្នាំនៃសង្គ្រាម

2025/10/08 03:08:42 pm        364

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាដោយផ្អែកលើផែនការរបស់ប្រធានាធិបតីលោក Donald Trump ប៉ុន្តែនៅតែមានការទាមទារមួយចំនួន ខណៈនាយករដ្ឋមន្រ្តីកាតា និងក្រុមអ្នកសម្របសម្រួលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមការចរចាដោយប្រយោលរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងអ៊ីស្រាអែល។

នៅថ្ងៃខួប២ឆ្នាំ នៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សារហូតដល់បច្ចុប្បន្ន លោក Trump បានបង្ហាញសុទិដ្ឋិនិយមអំពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងហ្កាហ្សា។ ក្រុមការងាររបស់សហរដ្ឋអាមេរិក រួមទាំងបេសកជនពិសេសលោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់លោក Trump និងបេសកជនមជ្ឈិមបូព៌ារបស់លោក ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក បានចាកចេញសម្រាប់ការពិភាក្សា។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកគិតថាមានលទ្ធភាពដែលអាចមានសន្តិភាពនៅមជ្ឈិមបូព៌ា លើសពីដែនដីហ្កាហ្សា។

ប្រភពស្និទ្ធនឹងការចរចាបាននិយាយថា ពួកគេបានផ្អាកសម្រាប់ថ្ងៃនេះ ហើយបរិយាកាសបានល្អប្រសើរជាងថ្ងៃចន្ទ។ការចរចានៅថ្ងៃពុធនឹងក្លាយជាការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថាតើមានវឌ្ឍនភាពអាចធ្វើទៅបានដែរឬទេ សម្រាប់វត្តមានរបស់ក្រុមអ្នកសម្របសម្រួលជាន់ខ្ពស់។ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman al-Thani របស់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយរូប នឹងចូលរួមកិច្ចចរចានៅថ្ងៃពុធនេះ ក្នុងគោលបំណងជំរុញផែនការបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm