ពានរង្វាន់​បាល់ទាត់​អភិបាលខេត្ត​កណ្ដាល​បើក​ការប្រកួត​ផ្លូវការ​ដោយមាន ១៨​ក្រុម​ចូលរួម​

2022/02/03 05:56:57 pm        131

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល បាន​បើក​ការប្រកួត​ផ្លូវការ​ហើយកាលពី​ល្ងាច​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ខេត្តកណ្ដាលដោយមាន ១៨​ក្រុម​ចូលរួម។ ពិធី​បើក​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ផ្ទាល់​របស់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ។​

​ឯកឧត្តម ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួតបាន​គូសបញ្ជាក់ថា ពាន​រង្វាន់​អភិបាលខេត្ត​កណ្ដាល​នេះរៀបចំឡើង​ក្រោម​ការគាំទ្រ​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ និង​ថ្នាក់ដឹកនាំ​អង្គភាព​ចំនួន ៤ ដែល​ទទួលបាន​គោលការណ៍​អនុវត្ត រួមមាន​មន្ទីរ​បណ្ដុះបណ្ដាល​វិជ្ជាជីវ​ខេត្តកណ្ដាល រដ្ឋបាល​ស្រុក​ល្វាឯម រដ្ឋបាល​ស្រុក​មុខកំពូល និង​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល។​ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ មានប្រសាសន៍​ថា គោលបំណងនៃ​ការផ្ដួចផ្ដើម​គំនិត​រៀប​ចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បំផុសស្មារតី​បំផុស​ចលនា​យុវជននៅតាម​បណ្តា​ក្រុង​-​ស្រុក និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ក៏ដូចជា​វិស័យ​ឯកជនដែល​ស្រលាញ់​វិស័យ​កីឡាមានឱកាស​បង្ហាញ​សមត្ថភាព ទេពកោសល្យ ហើយ​ក្លាយជា​ធនធាន​តំណាង​ខេត្ត សម្រាប់​ឈានទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​គឺ​គាំទ្រ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​

​ឯកឧត្តម​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជាបាន​យកចិត្តទុកដាក់​ខ្លាំង​ លើ​ការអភិវឌ្ឍ​សក្តានុពល​ធនធានមនុស្សក្នុង​វិស័យ​កីឡា ដោយបានដាក់ចេញ​នូវ​ផែនការអភិវឌ្ឍន៍ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​លើកស្ទួយ​វិស័យ​កីឡា និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា ដែល​បម្រើ​ដល់​វិស័យ​កីឡា​។ តាមរយៈ​នេះ ឯកឧត្តម​ក៏​សង្ឃឹមថា ការប្រកួត​ពានរង្វាន់​អភិបាលខេត្ត​កណ្ដាល​នេះ នឹងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ជាតិ និង​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លេង​កីឡា​កាន់តែច្រើន​ផងដែរ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​អភិបាលខេត្ត​កណ្ដាលឆ្នាំ​២០២២ នេះគឺមាន ១៨​ក្រុម​ចូលរួមមកពី​មន្ទីរ រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១១ និង​វិស័យ​ឯកជន​ក្នុង​ខេត្តកណ្ដាល ហើយ​បាន​បែង​ចែកជា ៤​ពូ​លក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម និង ៥​ក្រុម។ រីឯ​ការប្រកួត​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ ខាង​មុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm