ឯកឧត្តម ឈិន កេតនា ជំរុញអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ

2022/02/03 06:17:54 pm        316

កំពង់ឆ្នាំង៖ ឯកឧត្តម ឈិន កេតនា អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេលំ និងឃុំផ្សារ បានជំរុញដល់អាជ្ញាធរឃុំទាំងពីរនេះ ត្រូវបន្តផ្សព្វផ្សាយ ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ខណៈកម្ពុជាបន្តរកឃើញអ្នកវិជ្ជមានប្រភេទថ្មីអូមីក្រុងជាបន្ដបន្ទាប់​ ។

ក្នុងឱកាសចុះលើកស្លាកគណបក្សដាក់តាមផ្ទះពលរដ្ឋតាមផ្លូវ និង​នាំ​យក​អំណោយរបស់​សម្ដេច​ចៅ​ហ្វាវាំង គង់ សំអុល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបរិបូរណ៍ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ស្ថិតក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ១៩ មិនទាន់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​លើ​សកល​លោក​ សូមពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ទាំងទម្រង់ចាស់ និងថ្មី ។

ឯកឧត្តម បន្តថា ជាមួយគ្នានេះ អាជ្ញាធរត្រូវជំរុញមូលដ្ឋាននីមួយៗ ពិនិត្យមើលចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ ​ហើយ​ផ្សព្វផ្សាយ​បន្ថែមទៀត ​សម្រាប់ការចាក់ដូសទី៣ ឲ្យ​បាន​ឆាប់​រហ័ស ដើម្បីមានភាពសាំជាមួយជំងឺកូវីដ១៩​ នៅក្នុងសហគមន៍ ។

ឯកឧត្តម ប្រធានក្រុមការងារ បាន​ផ្តាំផ្ញើ​ការ​សាកសួរសុខទុក្ខ ​ពី​សំណាក់​សម្ដេចតេជោ ​ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ​និងសម្តេចចៅហ្វាវាំង​ គង់ សំអុល ​ដល់សមាជិក សមាជិកា​គណបក្ស​ នៅក្នុងមូលដ្ឋានឃុំមេលំ ​និងឃុំផ្សារ ​ជានិច្ចកាលតែងតែយកចិត្តទុកដាក់​ចំពោះ​សមាជិក សមាជិកា​គណបក្ស ​និងបានដោះស្រាយ​ទុក្ខលំបាក​នានា ជាពិសេសក្នុងគ្រា​ដែល​ប្រទេស​កម្ពុជា​រងផល​ប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ​ដែល​ទទួល​អំណោយ​ពី​សម្ដេចចៅហ្វាវាំង ​សរុបចំនួន ២៤គ្រួសារ ក្នុង១គ្រួសារ ទទួល​បានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកដោះគោ, ស្កសរ, ត្រីខ, សារុង, ក្រម៉ា និងថវិកា ៥០ ០០០ រៀល ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm