ក្រសួងការងារ និងអង្គការក្នុងស្រុក ចុះកិច្ចព្រមព្រៀង​ដើម្បីជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ដល់​យុវជនកម្ពុជា

2025/10/08 07:19:41 pm        355

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាង​អង្គការ​បណ្តុះ​បណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដើម្បី​ជំរុញ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។

ប្រភព​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា នៅក្នុង​ជំនួប​មុន​ពិ​ធី​ចុះ​ហត្ថ​លេខាកាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ អង្គការ​បណ្តុះ​បណ្តាល និងវឌ្ឍនភាពកម្ពុជា តាមរយៈសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល លើ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា។ សិស្សនិសិ្សត ដែលបញ្ចប់ការសិក្សាប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺ​ជា​ធន​ធាន​ដ៏​សំខាន់​ដែល​មិន​ត្រឹម​តែ​ងាយ​ស្រួល ក្នុងការរកការងារសមរម្យប៉ុណ្ណោះទេ ថែ​ម​ទាំង​បាន​ចូល​រួម​លើក​កម្ពស់​វិស័យទេសចរណ៍ថែមទៀតផង។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជា​ជីវៈ​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន​និង​កំពុង​បង្កើន​សមត្ថភាព​ដល់​យុវជន​កម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។

ជា​ការឆ្លើយតប លោក ហ្វ្រាង់ស្វ័រ ស្លូបេលែន បានវាយតម្លៃខ្ពស់ និងអរគុណក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលតែងតែបានគាំទ្រ អង្គការនាពេល​កន្លង​មក​លើ​ការងារ​បណ្តុះ​បណ្តាល​ធន​ធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ច ហើយអង្គការ​របស់​លោក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ក​ម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជាឱ្យកាន់តែមានគុណភាពបន្ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        125
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        105
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm