អ្នកដំណើរអន្តរជាតិមកកម្ពុជាមានកំណើនឡើង ក្រោយអាស៊ានប្រកាសបើកទេសចរណ៍ក្នុងតំបន់

2022/02/03 06:36:03 pm        545

ភ្នំពេញ៖ គិតចាប់តាំងពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅឯខេត្តព្រះសីហនុ កាលពីអំឡុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះមក រហូតមកដល់ពេលនេះ ចំនួនអ្នកដំណើរអន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជា មានកំណើនឡើងជាង១៦% ដែលមានចំនួនជើងហោះហើរកើនពី៧ជើងទៅដល់១២ជើងក្នុងមួយថ្ងៃ។

បើតាម​ឯកឧត្តម ជា អូន រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល ​បានថ្លែងប្រាប់BTV​ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ​ជារួមចាប់តាំង​ពី​ប្រទេស​កម្ពុជា​ប្រកាស​បើកប្រទេសវិញ​ កាលពីអំឡុងថ្ងៃទី១៥ ​ខែ វិច្ឆិកា ឆ្នាំ២០២១ ធៀប​នឹង​ចាប់ពីអាស៊ាន​ប្រកាស​បើក​ទេសចរណ៍​អាស៊ានវិញមក​ អ្វីដែលប្លែកគឺ​ ខេត្តសៀមរាប ចាប់ផ្តើម​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅ​ទស្សនាឡើងវិញ ដោយក្នុងមួយថ្ងៃនៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​គឺ​បាន​ទទួលភ្ញៀវក្នុងកម្រិតពី ៥០នាក់ទៅ២០០នាក់ ​។

ដោយឡែកអាកាសដ្ឋានអន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​គឺមានកំណើនតិចតួចជាង ១០០០នាក់ ក្នុងមួយថ្ងៃ ខណៈអាកាសដ្ឋានអន្តរជាតិ​នៅ​ខេត្តព្រះសីហនុ ​ក៏ចាប់​ផ្តើម​មានកម្រើកវិញដែរ។

តាមតួលេខពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងដែរថា គិតត្រឹមកម្ពុជា​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ានAFTថ្ងៃទី១៦ ខែមករា​ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ អ្នកដំណើរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិ មានចំនួន១៧,៣៤១នាក់ ជា​មធ្យម​មាន​ប្រមាណជាង១,០០០នាក់ក្នុង១ថ្ងៃ ពោលគឺកើនឡើង១៦.៤៥% បើធៀបនឹងរយៈពេល​ដូចគ្នា​មុន​វេទិកាទេសចរណ៍អាស៊ាន។

ឯកឧត្តម ជា អូន បញ្ជាក់ថា នៅពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិអន្តរជាតិ​ប្រមាណ ៧ក្រុមហ៊ុន បានចុះបញ្ជីបើកជើងហោះហើរមកកម្ពុជា​ ក្នុងក្រុមហ៊ុនដែលសកម្ម ហោះហើរ​ច្រើន​ប្រចាំថ្ងៃគឺមាន​ក្រុមហ៊ុន Singapore Airline, Jetstar, Malaysia Airline, bankok airline,និង Air asia, ជាដើម ។ ដោយឡែកក្រុមហ៊ុនASEANA ដែលហោះមកពីប្រទេសកូរ៉េក្នុង១សប្តាហ៍​គឺ​មាន​អ្នកប្រមាណ ៥០០ទៅ ៦០០នាក់ ខណៈហោះមកពីប្រទេសចិន​ ក៏ចាប់ផ្តើមមានដែរ តែលក់​សំបុត្រ​មានតំលៃថ្លៃ។

បើតាមលោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATAប្រចាំនៅកម្ពុជា បាន​ថ្លែងថា ចាប់តាំងពីអាស៊ាន​បើករនាំងទេសចរណ៍​អាស៊ានមក បាន​ជម្រុញ​ការ​លក់កក់ទិញ​កញ្ចប់​ទេសចរណ៍​ក្នុងតំបន់អាស៊ាន មានកំណើនឡើង ​មកទស្សនាកម្ពុជា​ដោយចាប់ផ្តើមពីខែមីនាតទៅ ខណៈបណ្តាប្រទេសនៅអឺរ៉ុប ក៏មានកក់ដែរតែត្រូវការពេលវេលារៀបចំប្រមាណពី ៨ខែទៅ ១២ខែទើបអាចធ្វើដំណើរបាន៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm