អធិរាជ​បាល់ទាត់​ទ្វីបអាហ្វ្រិក​ទាំងពីរ​កា​មេ​រូ​ន និង​អេ​ហ្ស៊ី​ប​នឹង​មាន​តែមួយ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ

2022/02/03 06:43:01 pm        186

​បាល់ទាត់៖ ​បន្ទាប់ពី​សេ​ណេ​ហ្កា​ល់​បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត​រាត្រី​នេះ​រវាង​អធិរាជ​បាល់ទាត់​ទ្វីបអាហ្វ្រិក​ទាំងពីរ​កា​មេ​រូ​ន និង​អេ​ហ្ស៊ី​ប​នឹងមាន​តែមួយប៉ុណ្ណោះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​អេ​ហ្ស៊ី​ប​ដែល​ធ្លាប់​ឈ្នះ​ជើងឯក Africa Cup of Nations នេះ​ច្រើនជាងគេ​ដល់​ទៅ ៧លើក​កំពុង​សំឡឹង​ស្វែងរក​ជើងឯក​បន្ថែមទៀត​ដើម្បី​ពន្លាត​កំណត់ត្រា​របស់ខ្លួន​ ខណៈ​ម្ចាស់ផ្ទះ​កា​មេ​រូ​ន​ដែល​ធ្លាប់​ឈ្នះ ៥លើក​ក៏​ស្រែក​ឃ្លាន​ជ័យជំនះក្នុងនាម​ជា​ក្រុម​ម្ចាស់ផ្ទះ​ផងដែរ​។

​​អេ​ហ្ស៊ី​ប​មិនមាន​កីឡាករ​របួស​ឡើយ​មុន​ការប្រកួត​រាត្រី​នេះ ខណៈ​ខ្សែប្រយុទ្ធ Liverpool, Mohamed Salah បាន​ដឹកនាំ​មិត្ត​រួម​ក្រុម​ហ្វឹកហាត់​ត្រៀម​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​អេ​ហ្ស៊ី​ប​ឡើង​មកដល់​វគ្គ​នេះ​ក្នុងនាម​ជា​ក្រុម​លេខ ២ ប៉ុណ្ណោះ​នៅក្នុង​ពូ​ល D ពីក្រោម​នី​ហ្សេ​រី​យ៉ា​ និង​ឡើង​មកដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​ពីរ​សម័យ​កូ​ឌី​វ័រ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង​យកឈ្នះ​អតីត​ជើងឯក​ឆ្នាំ១៩៧៦ ម៉ា​រ៉ុ​ក ២-១ នៅ​ម៉ោង​បន្ថែម​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​អេ​ហ្ស៊ី​ប​ថ្វីបើ​ធ្លាប់​ឈ្នះ​ជើងឯក​ច្រើនជាងគេ តែ​ពួកគេ​ខកខាន​ឈ្នះ​ជើងឯក​តាំងពី​ឈ្នះ​ចុងក្រោយ​នៅ​ឆ្នាំ២០១០ និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​នៅ​ឆ្នាំ២០១៧ តែ​ចាញ់​កា​មេ​រូ​ន​។

​​ងាក​មក​កា​មេ​រូ​ន​មុន​ឡើងមក​ដល់​វគ្គ​នេះ​គឺជា​ក្រុម​លេខ ១ ក្នុង​ពូ​ល A ឡើងមក​ដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​យកឈ្នះ​កោះ​កូ​ម័​រ ២-០ និង​ឈ្នះ​ហ្កាំ​ប៊ី ២-០ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​២០១៧ ជា​ព្រឹត្តិការណ៍​ចុងក្រោយ​ដែល​កា​មេ​រូ​ន​ឈ្នះ​ជើងឯក​លើក​ទី៥ របស់ខ្លួន​ដែល​យកឈ្នះ​អេ​ហ្ស៊ី​ប​នេះ​តែម្តង​។ ​​សូមបញ្ជាក់ថា ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា​ចុងក្រោយ​សរុប ២៧លើក​ដែល​រួមមាន​កា​មេ​រូ​ន​ឈ្នះ ១៥ ស្មើ ៦ អេ​ហ្ស៊ី​ប​ឈ្នះ ៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm