នាង Thunberg ចោទពីការធ្វើទារុណកម្ម អំឡុងការឃុំខ្លួនរបស់អ៊ីស្រាអែល ក្រោយក្រុមនាវាផ្ដល់ជំនួយ ត្រូវបានចាប់

2025/10/08 10:39:33 pm        69

សកម្មជនស៊ុយអែត នាង Greta Thunberg កាលពីថ្ងៃអង្គារ (ទី៧ ខែតុលា) បានប្រាប់ថា រូបនាង និងអ្នកជាប់ឃុំដទៃទៀតនៃកងនាវាផ្ដល់ជំនួយដល់តំបន់ហ្កាហ្សា ត្រូវបានទទួលរងនូវការធ្វើទារុណកម្ម នៅក្នុងពន្ធនាគារអ៊ីស្រាអែល ជាទីដែលពួកគេត្រូវបានឃុំខ្លួន។

នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នាង Thunberg បាននិយាយថា រូបនាង និងមនុស្សផ្សេងទៀត ត្រូវបាន «ចាប់ពង្រត់ និងធ្វើទារុណកម្ម» ដោយយោធាអ៊ីស្រាអែល។ នាងបានបដិសេធមិននិយាយលម្អិត ដោយបន្ថែមថា នាងមិនទទួលបានទឹកស្អាត ហើយអ្នកជាប់ឃុំផ្សេងទៀត មិនទទួលបានថ្នាំព្យាបាលជំងឺធ្ងន់ទេ។

នាងបានបញ្ជាក់បន្ថែមថា៖ «ដោយផ្ទាល់ខ្លួន ខ្ញុំមិនចង់ចែករំលែកអ្វីដែលខ្ញុំរងទុក្ខឡើយ ដោយសារខ្ញុំមិនចង់ឲ្យក្លាយជាព័ត៌មានក្ដៅនោះទេ ពីព្រោះវាមិនមែនជារឿងគួរយកចិត្តទុកដាក់នោះឡើយ»។ នាងបានសង្កត់ធ្ងន់ថា អ្វីដែលរូបនាង និងអ្នកដទៃទទួលរង គឺតិចតួចណាស់ បើប្រៀបធៀបទៅនឹងអ្វីដែលប្រជាជន នៅតំបន់ហ្កាហ្សា ជួបប្រទះរាល់ថ្ងៃ។

ក្រសួងការបរទេសរបស់អ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែបានបដិសេធម្តងហើយម្តងទៀតថា មិនបានធ្វើបាបអ្នកជាប់ឃុំនោះឡើយ។

គួរបញ្ជាក់ថា នាង Thunberg គឺជាផ្នែកនៃក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla ដែលព្យាយាមទៅឲ្យដល់តំបន់ហ្កាហ្សា ដើម្បីចែកចាយការផ្គត់ផ្គង់ផ្សេងៗ និងទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ចំពោះស្ថានភាព នៅដែនដីនេះ ដែលអ្នកស្រុកភាគច្រើននៃចំនួន ២,២លាននាក់ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយអង្គការសហប្រជាជាតិ ប្រាប់ថា ភាពអត់ឃ្លានកំពុងកើនឡើង នៅទីនោះ។

នាង Thunberg ត្រូវបានឃុំខ្លួនរួមជាមួយមនុស្សចំនួន ៤៧៨នាក់ ហើយត្រូវបានបណ្តេញចេញពីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៦ ខែតុលា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm