នាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ថា ត្រូវបានចោទពីបទសមគំនិត ក្នុងអំពើប្រល័យពូជសាសន៍ នៅ ICC

2025/10/08 10:58:22 pm        79

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអង្គារ (ទី៧ ខែតុលា) បានបញ្ចាក់ថា លោកស្រីត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើប្រល័យពូជសាសន៍« នៅក្នុងពាក្យបណ្តឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធនឹងការគាំទ្ររបស់ទីក្រុងរ៉ូម ចំពោះអ៊ីស្រាអែល នៅពេលដែលប្រទេសនេះទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។

តាមរយៈការអត្ថាធិប្បាយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី Meloni បាននិយាយថា លោកស្រូត្រូវបានគេបញ្ចូលឈ្មោះនៅក្នុងឯកសារមួយដោយក្រុមតស៊ូមតិ សម្រាប់ប៉ាឡេស្ទីន ដែលបានចោទប្រកាន់លោកស្រី និងមន្ត្រីផ្សេងទៀតថា បានចូលរួមពាក់ព័ន្ធនឹង ដោយសារការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។

លោកស្រីបានបន្ថែមថា ពាក្យបណ្តឹងនេះក៏បានសំដៅទៅលើរដ្ឋមន្ត្រីការពារជាតិរបស់លោកស្រីផងដែរ គឺលោក Guido Crosetto និងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani ហើយលោកស្រីក៏គិតថា លោក Roberto Cingolani ប្រមុខក្រុមការពារជាតិ Leonardo ត្រូវបានបញ្ចូលឈ្មោះដែរ។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលប្រទេសនេះបានធ្វើសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន អស់រយៈពេល ២ឆ្នាំមកហើយ។ ICC ចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។

ក្រុមតស៊ូមតិប៉ាឡេស្ទីនដែលនៅពីក្រោយពាក្យបណ្តឹងដែលមានបញ្ចូលឈ្មោះលោកស្រី Meloni នេះ កំពុងអំពាវនាវឲ្យតុលាការវាយតម្លៃនូវលទ្ធភាពបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm