សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មាននូវជំនួបជាមួយប្រធាធិបតីឡាវលោក Thongloun Sisoulith នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ មុនខួប ៨០ឆ្នាំនៃគណបក្សកាន់អំណាចកូរ៉េខាងជើង ។

KCNA រាយការណ៍ថា លោក Kim បានចេញមកទទួលស្វាគមន៍លោក Sisoulith ដោយផ្ទាល់ នៅក្នុងពិធីមួយដែលរួមមានទាំងក្រុមមន្រ្តីជាន់ខ្ពស់ ហ្វូងមនុស្សអបអរសាទរ និងការបាញ់គ្រាប់កាំភ្លើងធំ ហើយមេដឹកនាំទាំង ២ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមករវាងប្រទេសទាំង ២ មុនពេលលោក Kimរៀបចំពិធីលៀងសាយភោជន៍ដល់គណៈប្រតិភូឡាវ ។
អំឡុងជំនួបរវាងមេដឹកនាំទាំង ២នេះដែរ លោក Sisoulith និយាយថា ឡាវតែងតែជាមិត្តជិតស្និតជាមួយកូរ៉េខាងជើង ហើយនិងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ។
លោក Sisoulith កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង សម្រាប់ប្រារព្ធពិធីរំឭកខួបគណបក្សកាន់អំណាចកូរ៉េខាងជើងនៅថ្ងៃទី ១០ ខែតុលាខាងមុខនេះ គឺជាដំណើរទស្សនកិច្ចដ៏កម្រមួយដោយប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសដែលរងទណ្ឌកម្មអន្តរជាតិធ្ងន់ធ្ងរមួយនេះ សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ពួកគេ ដែលរឹតត្បិតលើភ្ញៀវបរទេស ៕
