នាយករដ្ឋមន្ត្រីចាំផ្ទះបារាំង សង្ឃឹមមានកិច្ចព្រមព្រៀងថវិកា ដោយធ្វើឲ្យការបោះឆ្នោតមុនអាណត្តិកាន់តែរសាត់ឆ្ងាយទៅ

2025/10/09 01:42:10 am        64

នាយករដ្ឋមន្ត្រីបារាំងចាំផ្ទះ លោក Sebastien Lecornu បានបង្ហាញពីការមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង នាថ្ងៃពុធ (ទី៨ ខែតុលា) នេះ ដោយនិយាយថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានសម្រេចឡើង ជុំវិញកញ្ចប់ថវិកាជាតិ នៅចុងឆ្នាំនេះ ជាការលើកឡើងដែលធ្វើឲ្យលទ្ធភាពនៃរៀបចំការបោះឆ្នោតមុនអាណត្តិកាន់តែរសាត់ឆ្ងាយទៅ។

ការកត់សម្គាល់របស់លោក Lecornu នេះ បានកើតឡើងនៅពេលដែលលោកគ្រោងនឹងបញ្ចប់កិច្ចពិភាក្សានៅថ្ងៃពុធជាមួយភាគីនានា ហើយរាយការណ៍ត្រលប់ទៅលោកប្រធានាធិបតី Emmanuel Macron អំពីថា តើលោកបានរកឃើញវិធីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់បំផុតជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបានហើយ ឬនៅ។

បន្ទាប់ពីមានកិច្ចប្រជុំ កាលពីថ្ងៃអង្គារ ជាមួយក្រុមអភិរក្សនិយម និងភាគីកណ្តាល-ស្តាំនិយម និងមុនពេលជួបជាមួយគណបក្សសង្គមនិយម (Socialist Party) លោក Lecornu បានប្រាប់អ្នកសារព័ត៌មានថា៖ «មានការបង្ហាញនូវឆន្ទៈ ក្នុងការឈានដល់កិច្ចព្រមព្រៀងថវិកា សម្រាប់ប្រទេសបារាំង នៅមុនថ្ងៃទី៣១ ខែធ្នូនៃឆ្នាំនេះ»។

លោកបានបញ្ជាក់បន្ថែមថា៖ «ហើយឆន្ទៈនេះបង្កើតឲ្យមាននូវសន្ទុះ និងការរួបរួមគ្នាជាក់ស្តែង ដែលធ្វើឲ្យការរំពឹងទុកនៃការរំលាយសភាកាន់តែលែងកើតមានឡើង»។

គួរបញ្ជាក់ថា លោក Macron បានប្រឈមមុខនឹងការអំពាវនាវពីក្រុមប្រឆាំងឲ្យរៀបចំបោះឆ្នោតសភា ឬលាលែងពីតំណែង ដើម្បីបញ្ចប់វិបត្តិនយោបាយ។ លោក Lecornu ដែលជានាយករដ្ឋមន្ត្រីទី៥ របស់បារាំង ក្នុងរយៈពេល ២ឆ្នាំ បានស្នើសុំការលាលែងពីតំណែង រួមជាមួយរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃចន្ទ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ ដោយធ្វើឲ្យវាក្លាយជារដ្ឋបាលអាយុកាលខ្លីបំផុត នៅបារាំងសម័យទំនើប។ ការសម្រេចនោះបានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្ត ក៏ដូចជាក្រុមគូប្រជែង បានគំរាមផ្តួលរំលំរដ្ឋាភិបាលថ្មីរបស់លោក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm