រាជធានីភ្នំពេញព្រមានផាកពិន័យ និងដាក់ពន្ធនាគារ ចំពោះអ្នកវិជ្ជមានកូវីដ​ដែល​មិនរាយការណ៍​ជូន​អាជ្ញាធរ

2022/02/03 06:57:33 pm        633

ភ្នំពេញ៖ រាជធានីភ្នំពេញ បានប្រកាសប្រើប្រាស់វិធានការក្ដៅចំពោះជនគ្រប់រូប ដែលវិជ្ជមានកូវីដ-១៩ លួចព្យាបាលនៅផ្ទះ ដោយមិនបានរាយការណ៍ជូនដំណឹងមក អាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីសុខាភិបាល ។ នេះបើយោងតាម សេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលចេញផ្សាយកាលពីម្សិលម៉ិញ។

ស្របពេលដែលករណីវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុងក្នុងសហគមន៍ត្រូវបានរកឃើញជាបន្តបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សេចក្ដីណែនាំនេះ ជាវិធានការក្ដៅក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាពិសេសវីរុស​បំប្លែងថ្មី អូមីក្រុង​ ដោយបញ្ជាក់ពីការផាកពិន័យ ​តាមមាត្រា២​ នៃប្រកាសអន្តរក្រសួង​ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច ​និងក្រសួងសុខាភិបាល ស្ដីពី​ការពិន័យជាប្រាក់ចំពោះ​បុគ្គល​ ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើស​ នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ​និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត។ លើសពីនេះ​គឺការដាក់ពន្ធនាគារ ​ស្របតាមមាត្រា​ ១០មាត្រា ១១ នៃច្បាប់​ស្ដីពីវិធានការទប់ស្កាត់ការ​ឆ្លង​រាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត។

លើសពីនេះ ​រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្ត ​ឱ្យប្រជាពលរដ្ឋជួយរាយការណ៍ ចំពោះករណី​សង្ស័យថា មានអ្នកជំងឺកូវីដ-១៩​ ដែលកំពុងលួចលាក់ព្យាបាលដោយខ្លួនឯង ដោយគ្មាន​ការវាយ​តម្លៃពីអាជ្ញាធរ រឺមន្រ្តីជំនាញសុខាភិបាល។ អាជ្ញាធរនឹងរក្សាការ​សម្ងាត់​ជូន​ ចំពោះអ្នករាយការណ៍។ ការធ្វើបែបនេះ ​គឺដើម្បី អាជ្ញាធរអាចចាត់វិធានការបានទាន់ពេលវេលា ​ចៀសវាង​ការចម្លងបន្ត ជាពិសេស​វីរុសបំប្លែងថ្មី ​អូមីក្រុង ​ចូលទៅក្នុងមូលដ្ឋានភូមិ ​សង្កាត់ដែលខ្លួនរស់នៅ។

សម្រាប់ការងារនេះ ​លោក ជា សុខៃ ជាចៅសង្កាត់ចាក់អង្រែក្រោម​ លើកឡើងថា សង្កាត់ជា​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅជាមួយពលរដ្ឋដោយផ្ទាល់ ​ក្នុង​ជំហ៊ាន​ដំបូងនេះ គឺធ្វើការផ្សព្វផ្សាយ​ដល់​ពលរដ្ឋឱ្យបានទំលូទំលាយជាមុនសិន។ ​រីឯជំហ៊ានបន្ទាប់គឺបង្កើតក្រុមតាមដាន ដើម្បីធានាថា ពលរដ្ឋក្នុង​មូលដ្ឋានរបស់ខ្លួនមិនប្រព្រឹត្តិខុស។

ស្ថានភាពបច្ចុប្បន្ននៃការឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង កម្ពុជាមានការរកឃើញ​ទាំង​ករណីនាំចូល និង​ករណីឆ្លងក្នុងសហគមន៍។ ចំពោះករណីឆ្លងក្នុងសហគមន៍ គឺបានកើនលើសពី ៥០០ករណី ទៅហើយ។

ពាក់ព័ន្ធនឹងករណីវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុង ​រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត​ឱ្យមាន​ការ​សម្រាកព្យាល​បាលនៅតាមផ្ទះបានដែរ​ តែត្រូវផ្អែក​លើ​ស្ថានភាព​ជំងឺជាក់ស្ដែង៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm