ឯកឧត្តម ហ៊ុន ម៉ានី៖ ពានរង្វាន់ ASEAN Prize 2025 គឺជាពានរង្វាន់របស់សមាជិក សមាជិកា គ្រប់ៗរូបដែលបានចូលរួមក្នុងបុព្វហេតុរបស់ ស.ស.យ.ក.

2025/10/09 03:07:22 am        203

ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកត់សម្គាល់ពីការវិវត្តមុខមាត់យ៉ាងឆាប់រហ័សនៃខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស.ស.យ.ក. ខេត្តកំពត ក្នុងពេលបច្ចុប្បន្ន។ ផ្សារភ្ជាប់នឹងការកត់សម្គាល់ខាងលើឯកឧត្តមបានយកឱកាសនេះ ថ្លែងអំណគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលជានិច្ចកាលតែងតែចូលរួមការងារសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗជាពិសេសចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីមោទនភាពជាតិនាពេលកន្លងមករហូត ស.ស.យ.ក. បានទទួលពានរង្វាន់ ASEAN Prize 2025 ។ 

លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេចពីអត្ថន័យនៃពានរង្វាន់ ASEAN Prize ដែលជាពានរង្វាន់ចំណាត់ថ្នាក់ខ្ពស់មួយក្នុងតំបន់មួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៨មកម្លេះ ហើយជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ផ្សេងៗជាច្រើនដែលទទួលស្គាល់ភាពល្អឥតខ្ចោះនូវសមិទ្ធផលនានាដែលចូលរួមអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ស្មារតីអាស៊ាន។ ពានរង្វាន់នេះគឺសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ។

ជាកិច្ចបញ្ចប់ឯកឧត្តម បានរំលេចបន្ថែម និងអំពាវនាវដល់ប្រជាជនខ្មែរទូទាំងប្រទេស សូមបន្តគាំទ្រប្រធានទី១ គឺ សម្តេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះមានព័ត៌មានប្រមាថពីប្រជាជនមួយចំនួនតូចរបស់ប្រទេសជិតខាង។ ក្នុងនាមជាប្រជាជនខ្មែរផង ជាយុវជនបន្តវេនផង និងជាសមាជិករបស់ ស.ស.យ.ក. ផងយើងគប្បីបង្ហាញពីការគាំទ្រ និងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិជាពិសេសការពារកិត្តិយសរបស់ឥស្សរៈជនប្រវត្តិសាស្រ្ត។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm