កម្ពុជា-វៀតណាម ប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន

2025/10/09 01:46:37 pm        245

សៀមរាប ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជុំបីអង្គភាព លើកទី៥ រវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធិភាពកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ។

 លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ថ្លែងនូវក្តីស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានររបស់ លោក ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ់ ប្រធានគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ វៀតណាម និងលោកវរសេនីយ៍ឯក ហ្វ័ង តាំហ៊ីវ​ប្រធានគណៈប្រតិភូតតម្រូតស៊ើបអង្កេតបទស្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំលើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ។

 លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងទៅនេះ បើទោះបីប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះធម្មជាតិ និង បញ្ហាសង្គ្រាមនៅបណ្តាប្រទេសមួយចំនួនក្តី ក៏បញ្ហាទាំងនេះមិនបានបង្អាក់ចំពោះដំណើរការប្រព្រឹត្តបទល្មើសគ្រឿងញៀននៃក្រុមឧក្រឹដ្ឋជននោះឡើយ ផ្ទុយទៅវិញក្រុមឧក្រឹដ្ឋជនទាំងនោះបានឆ្លៀតឱកាសបង្កើនសកម្មភាពលួចកែច្នៃ ផលិត និងចរចរគ្រឿងញៀនកាន់តែសកម្ម និងមានបរិមាណកាន់តែច្រើននៅទូទាំងតំបន់ និងពិភពលោក ។ ដើម្បីឆ្លើយតបនឹង ស្ថានភាពនេះរាជរដ្ឋាភិបាលកម្ពុជាកាន់តែពង្រឹង និងផ្តោតការយកចិត្តទុកដាក់ថែមទៀត តាមរយៈការបន្តដាក់ ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្ត បន្ទាប់ ដែលមកដល់ឆ្នាំនេះ យើងឈានដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ។ ជាលទ្ធផលតាមរយៈការខិតខំប្រឹងប្រែងអនុវត្តន៍ពីសំណាក់ អង្គភាពអនុវត្តច្បាប់ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦.៩១៤ករណី ចាប់ខ្លួនជនសង្ស័យ សរុប ចំនួន ១៧.៤០៦នាក់ រឹបអូសគ្រឿងញៀនច្រើនប្រភេទ បានចំនួន ៧តោន ៥០៩គីឡូក្រាម និងសារធាតុគីមីផ្សំចំនួន ៤៨ តោន ៣៦០គីឡូក្រាម ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ទៀតថា ការងារអនុវត្តច្បាប់នេះ កម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការងារផ្សព្វផ្សាយ អប់រំ និងការងារព្យាបាល ស្តារនីតិសម្បទាផងដែរ ដោយបានធ្វើការផ្សព្វផ្សាយ អប់រំតាមវិធីផ្សេងៗ ដែលបានបញ្ជូលសារអប់រំប្រមាណ ៣.៩៨៣.៥០០ ដល់ពលរដ្ឋដែលកំពុងប្រឈម និងធ្វើការគ្រប់គ្រង និងព្យាបាលអ្នកប្រើ គ្រឿងញៀនបានចំនួន ២៣.០៤៦ នាក់ ។

តាមរយៈនៃលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក នោះក៏ដោយសារមានការចូលរួមក្នុងកិច្ចសហការ ជួយគាំទ្រទាំងបច្ចេកទេស មធ្យោបាយ សម្ភារជំនាញ និងបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជា ពីក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលតែង ផ្តល់នូវកិច្ចសហការ និងគាំទ្រជារៀងរហូតមក ៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm