UN នឹងកាត់បន្ថយវត្តមានកងរក្សាសន្តិភាពជុំវិញពិភពលោក ដោយសារតែការខ្វះខាតថវិកា

2025/10/09 03:50:52 pm        107

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធ (៨ តុលា) ថា ស្ថាប័នពិភពលោកមួយនេះនឹងកាត់បន្ថយដល់ទៅ ១ភាគ៤ នៃកងរក្សាសន្តិភាព ក្នុងប្រតិបត្តិការចំនួន៩ ជុំវិញពិភពលោក នៅប៉ុន្មានខែខាងមុខនេះ ដោយសារតែកង្វះខាតថវិកា ហើយក៏ដោយសារតែការផ្តល់មូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក នៅតែមិនប្រាកដប្រជា។

មន្ត្រីជាន់ខ្ពស់របស់ UN ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ "សរុបមក UN នឹងត្រូវធ្វើមាតុភូមិនិវត្តន៍... ប្រហែល ២៥% នៃកងរក្សាសន្តិភាព និងនគរបាលសរុបរបស់អង្គការ ព្រមទាំងយុទ្ធោបករណ៍របស់ពួកគេ ហើយបុគ្គលិកស៊ីវិលមួយចំនួនធំក្នុងបេសកកម្មក៏នឹងរងផលប៉ះពាល់ផងដែរ"។ មន្ត្រីដដែលនេះនិយាយថា នោះស្មើនឹងចំនួនទាហាន និងនគរបាលចន្លោះពី ១៣.០០០ ទៅ ១៤.០០០នាក់។

ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នករួមចំណែកដ៏ធំបំផុតក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលស្មើនឹងជាង ២៦% នៃមូលនិធិ ហើយបន្ទាប់មកគឺប្រទេសចិន ដែលចំណាយជិត ២៤% ។ គួរឱ្យដឹងថា ការផ្ដល់ថវិកាទាំងនេះមិនមែនជាការស្ម័គ្រចិត្តទេ។

មន្ត្រី UN ម្នាក់ទៀតបាននិយាយថា អាមេរិក បានជំពាក់ ១,៥ពាន់លានដុល្លារ រួចទៅហើយ មុនពេលឆ្នាំហិរញ្ញវត្ថុថ្មីចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។ ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន ក៏ជំពាក់ប្រាក់បន្ថែមចំនួន ១,៣ពាន់លានដុល្លារទៀតផងដែរ ដោយតួលេខសរុបមានដល់ទៅជាង ២,៨ពាន់លានដុល្លារ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែសីហា បានលុបចោលមូលនិធិកងរក្សាសន្តិភាពប្រមាណ ៨០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤ និង ២០២៥ នេះបើយោងតាមសាររបស់រដ្ឋបាល Trump ទៅកាន់សភា។ ការិយាល័យថវិការបស់សេតវិមាន ក៏ស្នើឱ្យលុបចោលមូលនិធិសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់ UN នៅឆ្នាំ២០២៦ផងដែរ ដោយលើកឡើងពីបរាជ័យនៃប្រតិបត្តិការទាំងនេះនៅប្រទេសម៉ាលី លីបង់ និងកុងហ្គោជាដើម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm