ពលរដ្ឋហ្កាហ្សាចេញអបអរសាទរតាមដងផ្លូវនានា ក្រោយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់ដំបូង

2025/10/09 05:46:43 pm        89

ប្រជាជនប៉ាឡេស្ទីននៅទីក្រុង Khan Younis របស់ដែនដីហ្កាហ្សា បានចេញប្រមូលផ្ដុំតាមដងផ្លូវនានាដើម្បីអបអរសាទរ និងរាំយ៉ាងរីករាយបំផុតនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៩ តុលា បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្កាហ្សា ដើម្បីបញ្ចប់សង្រ្គាម។  

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីតំបន់ហ៊ុមព័ទ្ធនេះ និងការដោះដូរចំណាប់ខ្មាំងអ្នកទោស។ ប៉ុន្តែក្រុមហាម៉ាស បានអំពាវនាវឱ្យលោក Trump និងបណ្ដារដ្ឋអ្នកធានាផ្ដល់ការធានាឱ្យអ៊ីស្រាអែលអនុវត្តទាំងស្រុងនូវបទឈប់បាញ់។ 

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធ ៨ តុលា ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដែលស្វែងរកជាយូរមកហើយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ក្រោមផែនការរបស់លោកសម្រាប់ការបញ្ចប់សង្គ្រាមដែលមានរយៈពេលពីរឆ្នាំនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។ 

ពលរដ្ឋប៉ាឡេស្ទីនម្នាក់បាននិយាយថា នេះគឺជាពេលវេលាដែលត្រូវបានចាត់ទុកថាជាពេលវេលាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីនរង់ចាំជាយូរមកហើយបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការសម្លាប់រង្គាល និងការប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តដោយភាពក្រអឺតក្រទមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ 

ចំណែកពលរដ្ឋប៉ាឡេស្ទីនម្នាក់ទៀតបាននិយាយថា ពួកគេសូមអរគុណសហរដ្ឋអាមេរិកពិសេសលោកប្រធានាធិបតី Donald Trump ដែលបានប្រកាសថាសង្រ្គាមបានឈប់ យើងរីករាយណាស់ដែលសង្រ្គាមបានឈប់ នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាជនហ្កាហ្សា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm