មេដឹកនាំអន្តរជាតិ ស្វាគមន៍ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលទីមួយនៅតំបន់ហ្កាហ្សា

2025/10/09 06:19:42 pm        96

មេដឹកនាំពិភពលោក បានសម្ដែងក្ដីរីករាយ និងស្វាគមន៍យ៉ាងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសនៅថ្ងៃពុធ (៨ តុលា) ថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទីមួយហើយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ក្រោមផែនការរបស់លោកក្នុងការបញ្ចប់សង្រ្គាមអាយុកាលពីរឆ្នាំនៅក្នុងតំបន់ប៉ាឡេស្ទីនមួយនោះ។

លោក Trump ផ្ទាល់បាននិយាយថា នេះជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ពិភពអារ៉ាប់ និងមូស្លីម អ៊ីស្រាអែល ប្រជាជាតិជុំវិញហ្កាហ្សាទាំងអស់ រួមទាំងអាមេរិកផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនសូមថ្លែងអំណរគុណដល់អ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងទួរគី ដែលបានធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមកនេះកើតឡើង។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានអបអរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះថ្ងៃដ៏ធំបំផុតសម្រាប់អ៊ីស្រាអែល"។ ក្រុមហាម៉ាស វិញក៏បានសម្ដែងការអរគុណចំពោះកិច្ចប្រឹងប្រែងពីអ្នកសម្រុះសម្រួល ជាពិសេសចំពោះលោកប្រធានាធិបតី Trump ក្នុងគោលបំណងបញ្ចប់សង្រ្គាមទាំងស្រុង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍យ៉ាងរីករាយចំពោះការប្រកាសកិច្ចព្រមព្រៀងដំណាក់ទីមួយនេះដើម្បីធានាឱ្យបានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា។ ជាមួយគ្នានេះ មេដឹកនាំអន្តរជាតិជាច្រើនរូបទៀតក៏ត្រេកអរចំពោះដំណឹងនេះ ហើយសម្ដែងក្ដីសង្ឃឹមថា ភាគីជម្លោះនឹងប្រកាន់ខ្ជាប់ខូវលក្ខខណ្ឌដែលបានព្រមព្រៀងដើម្បីសន្តិភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm