ក្រសួងមុខងារសាធារណៈ បានជូនដំណឹងដល់សាធារណជន និងបេក្ខជន ដែលមានបំណងចូលរួមប្រឡងប្រជែងជាគ្រូបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៣,២១៣កន្លែង ភូមិសាស្ត្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។
ខណៈប្រព័ន្ធចុះឈ្មោះសុំសិទ្ធប្រឡងប្រជែងកំពុងដំណើរការ សូមបេក្ខជនឈ្វេងយល់អំពីលក្ខខណ្ឌសម្រាប់ការចូលរួមប្រឡងប្រជែង និងព័ត៌មានពាក់ព័ន្ធនានាឆ្ពោះទៅកាន់ការដាក់ពាក្យសុំសិទ្ធប្រឡងប្រជែង។
⏱️ សម្រាប់បេក្ខជនដែលមានបំណងចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ បេក្ខជនអាចចុះឈ្មោះសុំសិទ្ធប្រឡងប្រជែង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcs25moeys
✍️ សម្រាប់ព័ត៌មានលម្អិត ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ តាមរយៈតំណភ្ជាប់ https://www.facebook.com/share/p/176qTuXFiy/



