គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យUNដោះស្រាយបន្ទាន់ ចំពោះ​ទាហាន​ថៃ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្មែរនៅព្រំដែន

2025/10/09 08:26:59 pm        434

គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បាន​ជំរុញ​ឲ្យអ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំ​នៅ​ឋាន​សមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះអាជ្ញាធរថៃ ដែលបាន​ធ្វើ​ទុក្ខបុក​ម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន ជាពិសេសនៅតំបន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈលិខិតរបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាលើក​ទី​ពីរ​ផ្ញើ​ទៅ​កាន់​លោក Balakrishnan Rajagopal អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅ​ឋាន​សមរម្យ នៃ​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នា​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ២០២៥នេះបានលើកឡើងថា គ.ស.ម.ក.មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​បាន​ទទួល​របាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ពថៃមានគម្រោងប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក ​ដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការ របស់ពួកគាត់ ដែល​ស្ថិតក្នុងដែនដីកម្ពុជា។

ឯកឧត្តម កែវ រ៉េមី បានប្រាប់ទៅអ្នករាយការណ៍របស់UNនោះទៀតថា ប្រជាជនកម្ពុជា ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរង​ការ​គំរាម​កំហែង​ពី​ការ​បណេ្តញ​ចេញ​ដោយ​បង្ខំ​កំពុង​ទទួលរងនូវការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។ គ្រួសារទាំងនោះ បាន​រស់​នៅ​លើ​ទីតាំ​ង​នេះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែ​ជា​សហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏​បាន​ចាក់​ឫស​គល់​យ៉ាង​ជ្រៅនៅ​កន្លែងនោះផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានបន្ថែមទៀតថា ការបាត់បង់ផ្ទះសម្បែង គឺបាន​ន័យ​ថា ​បាត់បង់ទីជម្រកសុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋានផ្សេងៗ ដែល​ជា​មូល​ហេតុ​បង្ក​ឱ្យ​មានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម ហើយកុមារ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្រ្តីនិង​ក្រុម​ជន​ងាយរងគ្រោះដទៃទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះ​ពាល់​ផ្នែក​ផ្លូវ​ចិត្ត​ដោយ​សារ​ការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការ​បាត់​បង់​ផ្ទះ​សម្បែង​របស់ខ្លួន បានធ្វើឱ្យទុក្ខលំបាកពួកគាត់ កាន់តែធ្ងន់ធ្ងរឡើងៗ។

ក្នុងន័យនេះ គ.ស.ម.ក. «សូមស្នើសុំអ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មាន​លំនៅ​ឋាន​សមរម្យ ​ដែលមានអាណត្តិក្នុងការលើកកកម្ពស់ និងពិនិត្យ​តាម​ដាន​សិទ្ធិ​មនុស្សក្នុង​ការ​ទទួល​បាន​លំនៅឋាន​សមរម្យ​ទំនាក់​ទំនង​ជា​បន្ទាន់​ជាមួយ​នឹង​រាជ​រាដ្ឋាភិបាល​ប្រទេស​ថៃ​ ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ បង្ការ​ការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួល​ឲ្យមា​នវិ​ធាន​ការ​ដោះ​ស្រាយ​សមរម្យ​ស្រប​តាម​ច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។

គ.ស.ម.ក.បានសង្កត់ធ្ងន់ទៀតថា «សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ និងគាំទ្រដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ទាំង​នេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការ​ប្រកាន់​ខ្ជាប់​នូវគោលការណ៍សិទ្ធិមនុស្សច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​នៃ​អំពើខុ​សច្បា​ប់បែបនេះ»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm