ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំសហការីចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨

2025/10/09 08:54:32 pm        228

នៅថ្ងៃទី៧ ដលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យាគមនាគមន៍និងព័ត៌មាន បានដឹកនាំ​សហការី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​គោល​នយោបាយ​សន្តិសុខ​សាយប័រ អាស៊ាន-ជប៉ុន លើកទី១៨ និងលំហាត់សន្តិសុខសាយប័រ (Tabletop Exercise)​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំ​ឡើង​ដោយ​ការិយាល័យ​សន្តិសុខ​សាយ​ប័រ​ជាតិ​ជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ តំណាង​លេខា​ធិការ​ដ្ឋាន​អាស៊ាន និងតំណាងភាគីជប៉ុន មកពីការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន។

សមាជិកនៃអង្គប្រជុំទាំងអស់បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីគោលនយោបាយសន្តិសុខសាយប័រ​របស់​ប្រទេសនីមួយៗ ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបាន​ចែក​រំលែក​អំពី​ស្ថានភាព​នៃ​ការ​គំរាម​កំហែងសន្តិសុខសាយប័រនាពេលបច្ចុប្បន្នដែលកំពុងតែមានកើនឡើង និងស្មុគស្មាញ​ស្រប​ពេល​នឹង​ការ​កើនឡើងនៃការប្រើប្រាស់បចេ្ចកវិទ្យាបញ្ញាសប្បនិម្មិត។

ប្រទេសសមាជិកអាស៊ាន និងជប៉ុនបានបញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ទៅ​លើស​កម្មភាព​ជា​ច្រើន​ មានដូចជាការបញ្ជ្រាបការយល់ ការអនុវត្តលំហាត់​ការពារ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ព័ត៌មាន​សំខាន់​ៗ ​ការកសាងសមត្ថភាព ការសហការរវាងវិស័យសាធារណៈ ឯកជននិងអប់រំ ក៏ដូចជាការ​ចែក​រំលែក​ព័ត៌មាន និងការជូនដំណឹងគ្នាទៅវិញទៅមកតាមការស្ម័គ្រចិត្តផងដែរ។

ស្រប​ពេលនឹងកិច្ចប្រជុំនេះផងដែរ លំហាត់សន្តិសុខសាយប័រ (Tabletop Exercise) កម្រិត​ថ្នាក់​ដឹកនាំ​ និងអ្នកបច្ចេកទេសបញ្ចូលគ្នាត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីហានិភ័យ ការគំរាម​កំហែង​សន្តិសុខ​សាយប័រ និងវិធានការការពារផ្សេងៗ។ លំហាត់​សន្តិសុខ​សាយប័រ​នេះ​បាន​ពិភាក្សា​ស៊ី​ជម្រៅទៅលើហានិភ័យ និងវិធានក្នុងការពារពីការវាយប្រហារប្រភេទមេរោគចាប់ជំរិត (Ransomware), ការវាយប្រហារទៅលើឧបករណ៍អុីនធឺណិតនៃវត្ថុ (Internet of Things) ការ​បោក​ប្រាស់ដោយប្រើបញ្ញាសប្បនិម្មិត (deepfake scam) និងបញ្ហា​ប្រឈម​ថ្មី​ៗ​ពី​បច្ចេក​វិទ្យាឈាន​មុខ​ផ្សេងៗ ដែលបានកើតឡើងក្នុងប្រទេសក្នុងតំបន់។ ប្រទេសនីមួយៗបានចែករំលែកអំពីវិធានការពារសំខាន់ៗ បទពិសោធន៍ល្អៗ និង​សារៈ​សំខាន់​នៃ​កិច្ច​សហការ​រវាង​រដ្ឋាភិបាលនិងក្រុមហ៊ុនធុរកិច្ច ក្នុងការពង្រឹង​និង​ទប់​ស្កាត់​ហានិភ័យ​សន្តិសុខ​សាយប័រ​ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ថ្នាក់​ដឹក​នាំមកពីបណ្តាមកពីប្រទេសក្នុងតំបន់ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ច​សហការ​តំបន់​បន្ថែម​ទៀត ដើម្បីធ្វើឱ្យប្រសើរ​ឡើង​ក្នុង​ការ​ពង្រឹង​ភាព​ធន់​សន្តិសុខ​សាយប័រ​កាន់​តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm