ចំណាប់ថ្នូរអ៊ីស្រាអែល អាចត្រូវដោះលែងនៅចុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចព្រមព្រៀងដំណាក់កាលដំបូងនៅហ្កាហ្សា

2025/10/09 09:58:04 pm        144

ប្រភពមួយដែលដឹងសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងបាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែល អាចនឹងត្រូវបានដោះលែងលឿនបំផុតនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រោមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ហើយយោធាអ៊ីស្រាអែល នឹងបញ្ចប់ដំណាក់កាលទីមួយនៃការដកទ័ពចេញមួយផ្នែកពីតំបន់ហ្កាហ្សា ក្នុងពេល ២៤ម៉ោង ក្រោយកិច្ចព្រមព្រៀងត្រូវចុះហត្ថលេខា។

ការចុះហត្ថលេខាលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងហ្កាហ្សា ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅម៉ោងក្នុងស្រុក ១២ថ្ងៃត្រង់នៅអ៊ីស្រាអែល (ត្រូវនឹងម៉ោងសកល ០៩:០០ GMT) នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះ។

ដោយឡែក លោក Trump បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃពុធ បន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសថា ចំណាប់ថ្នូរនឹងត្រូវដោះលែងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន បានត្រេកអរជាខ្លាំង បន្ទាប់ពីលោក Trump បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ថ្នូរត្រូវសម្រេចបានហើយ ក្រោមដំណាក់កាលដំបូងនៃផែនការរបស់លោក ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ដែលសម្លាប់មនុស្សជាង ៦៧.០០០នាក់ និងផ្លាស់ប្តូរតំបន់មជ្ឈិមបូព៌ាទាំងមូល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm