អ្នកបើកបរយានយន្តបានស្ថិតនៅក្នុងជួរដ៏វែងនៅខាងក្រៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងរដ្ឋធានី Bamako ប្រទេសម៉ាលី កាលពីថ្ងៃពុធ ទី៨ ខែតុលា បន្ទាប់ពីស្ថានីយ៍ប្រេងឥន្ធនៈត្រូវបានបិទជាច្រើនថ្ងៃនិងការព្រួយបារម្ភពីកង្វះប្រេងក្រោយក្រុមបះបោរមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលបានដាក់ការបិទផ្លូវលើការនាំចូលប្រេងឥន្ធនៈកាលពីខែមុន។

ស្ថានីយ៍ជាច្រើនកន្លែង ចាប់តាំងពីសប្តាហ៍មុនត្រូវបានបង្ខំឱ្យបិទ ឬអាចផ្គត់ផ្គង់បានតែប្រេងម៉ាស៊ូត ជាតាកទិកដាក់សម្ពាធត្រូវអនុវត្តទៅលើរដ្ឋាភិបាលដឹកនាំដោយយោធារបស់ប្រទេសម៉ាលីដោយក្រុមសកម្មប្រយុទ្ធ ដែលអ្នកវិភាគនិយាយថា មានបំណងកាត់ផ្តាច់អុកស៊ីសែនសេដ្ឋកិច្ចរបស់ប្រទេស។

អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធ បានប្រកាសនៅក្នុងវីដេអូពីការបិទផ្លូវកាលពីដើមខែកញ្ញាថា «យើងកំពុងប្រាប់ពាណិជ្ជករទាំងអស់ដែលនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងចូលទៅក្នុងប្រទេសម៉ាលី មិនថាមកពីប្រទេសកូតឌីវ័រ ហ្គីណេ សេណេហ្គាល់ ឬម៉ូរីតានី ឱ្យឈប់ធ្វើដូច្នេះ រហូតដល់មានការជូនដំណឹងបន្ថែម»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានីយ៍ប្រេង Shell, Total និង Star នៅកណ្តាលទីក្រុង Bamako ត្រូវបានបិទដំណើរការ ដោយមានតែស្ថានីយ៍ក្នុងស្រុកមួយចំនួនប៉ុណ្ណោះដែលអាចបម្រើអ្នកបើកបរយានយន្តបាន។