មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥

2025/10/09 11:18:13 pm        2.5 K

ស្វាយរៀង ៖ បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៏ផ្លូវគោក តាមរយះអប់រំតាម វេទិការសាធារណៈ វិទ្យុ ទូរទស្សន៏ និងព័ត៏មានសង្គម ជាបន្តបន្ទាប់ហើយក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៏ នៅតែមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តបានធ្វើការធ្វេសប្រហែសនៅពេលកំពុងបើកបរ និងការប្រលែងសត្វ គោ ក្របី គ្មានសណ្ឋាប់ធ្នាប់របស់ពលរដ្ឋផងដែរ ។

លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ន នាយកការិយលយ័ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀងបានទូរទស្សន៏ BTV តាមរយះសារតេឡេក្រាម ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ អោយដឹងថានៅក្នុងរយះពេល៩ខែកន្លងទៅ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៏នៅលើផ្លូវជាតិ ផ្លូវខេត្ត ផ្លូរលំ មានចំនួន៧៩លើក បើប្រៀបធៀបទៅនិងរយះពេល៩ខែ ឆ្នាំ២០២៤ មានការថយចុះចំនួន២៣លើកស្មើនិង២៣%​ បង្កគ្រោះថ្នាក់ដល់មនុស្សចំនួន១២៦នាក់ ក្នុងនោះមានមនុស្សចំនួន៧៣នាក់ស្លាប់ បើប្រៀបធៀបទៅនិង ៩ខែ ឆ្នាំ២០២៤ មានការកើនឡើង៤នាក់ស្មើនិង៦% ហើយនិងរបួសធ្ងន់ចំនួន២០នាក់ មានការថយចុះ និងរបួសស្រាលចំនួន៣៣នាក់ថយចុះចំនួន៤នាក់ស្មើនិង១១% ។

របាយការណ៏បានបញ្ជាក់បន្ថែមថា មូលហេតុឈានទៅដល់ការគ្រោះថ្នាក់ ធ្វើអោយមនុស្សស្លាប់ និងរបួស  បណ្តាលមក ពីអ្នកបើកបរមិនប្រកាន់ស្តាំ មិនគោរពសិទ្ធអាទិភាព អ្នកបើកបរ សេព្វគ្រឿងស្រវឹង បើកបរបើកមានល្បឿនលឿន និងបើកបរក្នុងស្ថានភាពវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្នុងចំណោមអ្នកបើកម៉ូតូ៨០នាក់ មិនពាក់មួកសុវត្តិភាពចំនួន៥៣នាក់ ។ ក្នុងនោះការគ្រោះថ្នាក់បានកើតមានឡើងនៅក្នុងស្រុកស្វាយជ្រំចំនួន ៩លើក ក្រុងបាវិត ចំនួន២៦លើក ក្រុងស្វាយរៀង១លើក ស្រុកស្វាយទាបចំនួន១៣លើក ស្រុករំដូលចំនួន ៥លើក រមាសហែកចំនួន៤លើក និងស្រុកចន្ទ្រាចំនួន៤លើក បង្កអោយមធ្យោបាយរថយន្តតូច ធំ និង ម៉ូតូ ចំនួន១០៨គ្រឿងបានរងនូវការខូចខាត ។

របាយការណ៏ដ៏ដែលបញ្ជាក់ថា ជុំវិញគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កឡើងនៅតាមបណ្តាស្រុកក្រុង ក្នុងខែរយះពេល៩ ឆ្នាំនេះដែរការិយាលយ័ចរាចរណ៏ រួមនិងជនបង្ក ពិសេសអ្នករងគ្រោះ បានរួមគ្នាធ្វើការដោះស្រាយ តាមផ្លូវច្បាប់ និងដោះស្រាយតាមរយះសម្របសម្រួល រួចរាល់មួយចំនួនហើយ ឯមួយចំនួនផ្សេងទៀត ការិយាលយ័រៀបចំឯកសារដាក់ទៅប្រពន្ធ័យុត្តិធម៏បន្តដោះស្រាយ ៕  ដោយ ៖ ភា សារិត

                

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm