វិទ្យាស្ថាន BKI មកពីអូស្រ្តាលី ផ្តល់អាហារូបករណ៍ផ្នែកយានយន្តចំនួន៣០នាក់ ដល់វិទ្យាស្ថាន ITI នៅកម្ពុជា

2025/10/09 11:54:42 pm        625

ក្រោមកិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជន យុវជន​រៀន​ជំនាញ​ផ្នែក​វិស្វកម្ម​រថយន្តចំនួន ៣០នាក់ នឹងទទួលបានអាហាររូបករណ៍​ដើម្បី​បន្តការ​សិក្សា​ជំនាញ​ផ្នែក​យាន​យន្ត​។ ក្នុងនោះ យុវជនក៏នឹងអាចមានឱកាសបន្ថែមទៀត ដើម្បីទៅ​ធ្វើ​ការ​នៅ​អូស្រ្តាលី ​និងក្រុមហ៊ុនល្អៗនៅក្នុងស្រុកផងដែរ ក្រោយបញ្ចប់ការសិក្សា។

លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ភាសាអង់គ្លេស ITI នៅក្រោយចប់​សិក្ខា​សាលា​តម្រង់​ទិស​ផ្តល់ព័ត៌មាន​ដល់​និស្សិត​មជ្ឈ​មណ្ឌល​ឧត្តម​ភាព​យាន​យន្ត​កម្ពុជា​ (ACE) កាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវីឱ្យដឹងថា អាហាររូបករណ៍ទាំងនេះ គឺផ្តល់ជូនសម្រាប់​តែនិស្សិត​របស់​វិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម និងរៀនចាប់ពីឆ្នាំទី២ឡើងទៅប៉ុណ្ណោះ។ លោកបានបន្តថា ដើម្បីទទួលបានអាហាររូបករណ៍ទាំងនេះ និស្សិត​ទាំង​អស់​ត្រូវ​មាន​ចំណេះ​ដឹងខាង​វិស័យ​យាន​យន្ត ​ទាំងផ្នែកបច្ចេកទេស និងភាសាអង់គ្លេស ពីព្រោះការរៀនជំនាញ​តម្រូវ​ឱ្យ​ប្រើប្រាស់​ជា​ភាសា​បរទេស​។

ពាក់ព័ន្ធការរៀបចំសិក្ខាសាលាក្នុងពេលនេះ លោកនាយករង បានឱ្យដឹងថា ក្នុងគោល​បំណង​ដើ​ម្បី​ផ្សព្វ​ផ្សាយដល់និស្សិតឆ្នាំទី១ជំនាញវិស្វកម្មរថយន្ត ត្រៀម​លក្ខណៈសម្បត្តិ​ដើម្បី​បន្ត​ការ​សិក្សា​ឆ្នាំ​ទី​២ ដោយសហការជាមួយវិទ្យាស្ថាន BKI ប្រទេសអូស្រ្តាលី ដើម្បីផ្តល់ឱកាស​ដល់​និស្សិត​បញ្ចប់​ការ​សិក្សាទទួលបានសញ្ញាបត្រ២ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម១ និង​មជ្ឈ​មណ្ឌល​ឧត្តម​ភាពយានយន្ត ដើម្បីឱ្យនិស្សិតមានឱកាសរៀនបណ្តើរ ចុះហាត់ការបណ្តើរ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ ដើម្បីទទួលបានបទពិសោធន៍បន្ថែម ក្រៅពីការសិក្សា។

លោក សាយ រតនៈ អគ្គនាយករងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានលើកឡើងថា កិច្ច​សហការ​ជាមួយ​វិទ្យាស្ថាន ITI ដោយសារមានការគូសបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកិច្ចការទាំងអស់នេះ​​គឺ​ត្រូវ​សហការ​ជាមួយ​គ្រឹះ​ស្ថាន​អ​ប់រំបណ្តុះបណ្តាលជំនាញ ធីវ៉េត ដើម្បីធ្វើការ​សម្រួច​ជំនាញ​យាន​យន្ត​កម្ពុជា​ក្នុង​កម្រិត​ថ្មី​មួយ​ទៀត ​ដែលថ្ងៃក្រោយទៅនៅពេលរៀនចប់ យុវជនទាំងនោះអាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណា​ក៏​បាន បន្ទាប់ពីប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានផ្តល់អាហារូបករណ៍ ១០០% ជូនដល់សិស្សានុសិស្សជាប់ ឬធ្លាក់បាក់ឌុបជាច្រើនកន្លែង កម្រិត​សញ្ញា​បត្រ​ជាន់​ខ្ពស់​បច្ចេក​ទេស ​(បរិញ្ញាបត្ររង) សិក្សារយៈពេល២ឆ្នាំ លើជំនាញបច្ចេកទេស​ដែល​សុទ្ធ​តែ​មាន​តម្រូវ​ការ​ទីផ្សារ​ការងារ ស្ថិតក្រោមគម្រោង «ជំនាញដើម្បីការងារកាន់តែប្រសើរ» ដែលផ្តល់​ហិរញ្ញប្ប​ទាន​ដោយ​ធនាគារពិភពលោក។ មិនតែប៉ុណ្ណោះ និស្សិតក៏មានឱកាស​ចុះកម្ម​សិក្សា​នៅ​តាម​បណ្តា​ក្រុម​ហ៊ុន​ដៃគូ​របស់វិទ្យាស្ថាន។ ក្រោយចប់កម្មសិក្សា ប្រសិនបើនិស្សិតមានសមត្ថភាព និង​ឥរិយាបថ​ការងារល្អ អាចមាន​ឱកាស​ទទួល​បាន​ការងារ​នៅ​ក្រុមហ៊ុន​ដែល​ខ្លួន​ចុះ​កម្ម​សិក្សា​តែ​ម្តង​។ ក្រៅពីនោះសម្រាប់និស្សិតឆ្នើមក៏មានឱកាសទៅធ្វើការងារនៅក្រៅប្រទេសរួមមាន អូស្រ្តាលី និង​ជប៉ុន ទទួលបានប្រាក់ចំណូលខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm