ក្រុមហាម៉ាសអំពាវនាវឲ្យលោក Trump ធានានូវការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការអនុវត្តកិច្ចព្រមព្រៀងហ្កាហ្សា

2025/10/10 12:04:29 am        68

ក្រុមហាម៉ាស នៅព្រហស្បតិ៍ (ទី៩ ខែតុលា) នេះ បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការពិភាក្សាលើសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

កិច្ចព្រមព្រៀងដែលសម្រេចបានបន្ទាប់ពីមានកិច្ចចរចានៅប្រទេសអេហ្ស៊ីប កំណត់លក្ខខណ្ឌឲ្យបញ្ចប់សង្រ្គាម ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា លំហូរជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយនិងការដោះដូរអ្នកទោស រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

តែយ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមហាម៉ាសបានអំពាវនាវឲ្យលោក Trump និងភាគីអារ៉ាប់ ឥស្លាម និងអន្តរជាតិនានា ជំរុញឲ្យអ៊ីស្រាអែលអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ដោយដាក់សម្ពាធកុំឲ្យរដ្ឋាភិបាលអ៊ីស្រាអែល «គេចវេះ ឬពន្យារពេលការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នា»។

ជាមួយគ្នានេះ ក្រុមនេះបានសម្តែងនូវការកោតសរសើររបស់ខ្លួន ចំពោះកិច្ចប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល នៅក្នុងប្រទេសកាតា អេហ្ស៊ីប និងទួរគី ហើយថែមទាំងបានពោលសរសើរដល់កិច្ចប្រឹងប្រែងរបស់លោក Trump ដើម្បី «បញ្ចប់សង្រ្គាមម្តងហើយម្តងទៀត»។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីអាមេរិកបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានចុះហត្ថលេខាលើដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងតំបន់ហ្កាហ្សា។ លោក Trump បានសរសេរថា៖ «ខ្ញុំមានមោទនភាពក្នុងការប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់យើងហើយ។

លោកបានសរសេរបន្ថែមថា៖ «នេះមានន័យថា អ្នកទោសទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនទៅកាន់បន្ទាត់ដែលបានព្រមព្រៀងគ្នា ដែលជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងនិរន្តរភាព»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm