ផ្លូវជនបទនៅជិតព្រលានយន្តហោះថ្មី បានកំពុងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន

2025/10/10 03:42:54 am        270

ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាន កំពុងលើកកម្ពស់កម្រិតជីវភាពការរស់នៅរបស់ប្រជាជន តាមរយៈការធ្វើដំណើរ ការប្រកបអាជីវកម្មផ្សេងៗ នឹងនៅពេលខាងមុខ ផ្លូវនេះ នឹងជួយសម្រួលដល់ការចេញ-ចូលទៅកាន់ព្រលានយន្តហោះថ្មី បន្ទាប់ពីការតភ្ជាប់គ្នារួច។ 

លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញការ លើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទជាដើម ដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវ បន្តថា ជាក់ស្តែងការអភិវឌ្ឍផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយមិនត្រឹមបម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ តែនៅពេលខាងមុខ បន្ទាប់ពីផ្លូវនេះបានតភ្ជាប់ផ្លូវទៅកាន់ផ្លូវព្រលានយន្តហោះ អន្តរជាតិភ្នំពេញតេជោ នឹងអាចជួយសម្រួលដល់ការធ្វើដំណើរ ចេញ-ចូលទៅកាន់ព្រលានយន្តហោះ នឹងសម្រួលដល់ការកក់ស្ទះនានាផងដែរ, ពោលគឺបញ្ហាផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តមរដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅជំរុញធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅជនបទ ដើម្បីរួមចំណែកបង្កើនឱកាសការងារ កាត់បន្ថយការចំណាកស្រុក ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរស្ថានភាពរស់នៅឱ្យកាន់តែប្រសើរ។

លោកជំទាវ ឯក គន្ធវារី ក៏បានថ្លែងនូវការកោតសរសើរ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែង ស្ថាបនា សម្រេចតាមផែនការរបស់ខ្លួន ស្របតាមចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងគិតគូរពីភាពធន់ និងការ បម្រែបម្រួលទៅនិងអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្ករភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយចំណាយលើការដឹកជញ្ជូន និងការផ្តល់ភាពងាយស្រួលក្នុងការទទួល បាននូវសេវាសាធារណៈជាដើម៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm