លោក Putin ជំរុញឱ្យបណ្ដារដ្ឋអាស៊ីកណ្តាល បង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី

2025/10/10 01:32:05 pm        196

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin ) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យមេដឹកនាំនៃបណ្ដារដ្ឋអាស៊ីកណ្តាលចំនួនប្រាំ ជំរុញពាណិជ្ជកម្មរបស់ពួកគេជាមួយរុស្ស៊ី ខណៈទីក្រុងមូស្គូ ស្វែងរកការកសាងឡើងវិញនូវឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មួយដែលត្រូវបានប្រទេសចិនស្វែងរកការពង្រឹងទំនាក់ទំនងផងដែរនោះ។

លោក Putin បាននិយាយថា ចំណូលពាណិជ្ជកម្មសរុបរបស់រុស្ស៊ីកាលពីឆ្នាំមុនជាមួយកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស្ថាន តូមិននីស្ថាន និងតាជីគីស្ថាន មានចំនួនជាង៤៥ ពាន់លានដុល្លារ ដែលជា លទ្ធផលល្អ ។

លោកបានប្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុង ឌូស្ហាន់បេ (Dushanbe) រដ្ឋធានីនៃប្រទេសតាជីគីស្ថានថា ដូច្នេះមានសក្តានុពលល្អសម្រាប់កំណើន។

លោកថា ទំហំពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីកណ្តាលកើនឡើង ៤% ក្នុងឆ្នាំ ២០២៥នេះ ។

លោកPutin កាលពីថ្ងៃព្រហស្បតិ៍បានចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ីកណ្តាលលើកទីពីរនៅរដ្ឋធានី របស់ប្រទេសតាជីគីស្ថាន ជាទីដែលក្រុមមេដឹកនាំបានយល់ព្រមពង្រឹងសមាហរណកម្មសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការថាមពល និងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការសម្របសម្រួលលើសន្តិសុខក្នុងតំបន់។

 រដ្ឋអាស៊ីកណ្តាលទាំងប្រាំត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូរហូតដល់ឆ្នាំ ១៩៩១ ជាផ្នែកនៃសហភាពសូវៀត ហើយរុស្ស៊ីនៅតែចាត់ទុកតំបន់នេះថាជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm