កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ពលរដ្ឋអាចរកប្រាក់​ចំណូល​ជា​មធ្យម​ចាប់​ពី​មួយ​លាន​រៀល​ឡើង​ទៅក្នុងមួយខែ

2025/10/10 05:46:10 pm        644

វិទ្យាស្ថានបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M) របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សិក្ខាកាមដែលរៀនចប់ និងមានការធ្វើ ទទួលបានប្រាក់​បៀវត្ស​ជាមធ្យមចន្លោះ ២៥០ ទៅ៣៥០ដុល្លារ ក្នុងមួយខែៗ។

លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI បាន​មាន​ប្រសាសន៍​ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា កម្មវិធី ១,៥លាននាក់នេះ បានដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការជំរុញ​អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ដែល​ស្រប​តាម​យុទ្ធ​សាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយករង បានរៀបរាប់ឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ តាមរយៈកម្មវិធី ១,៥​លាន​នាក់ ​និយាយចំពោះតែសិស្សក្នុងវិទ្យាស្ថាន ITI គឺទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​យុវជន​ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ ដែលគិតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថាន​ទទួល​បាន​សិស្ស​រៀន​ជំនា​ញខុសៗគ្នាចំនួនប្រមាណជិត ២ពាន់នាក់ ក្នុងនោះកំពុងបណ្តុះ​បណ្តាល​មាន​ចំនួន​ជាង ៦០០នាក់។ ដោយឡែកសិស្សដែលបញ្ចប់ការសិក្សាមានចំនួនជាង ១ពាន់នាក់។ លោកបានបញ្ជាក់ថា អ្នកដែលទទួល​ការងារ​ធ្វើ​ក្រោយប​ញ្ចប់​ការ​សិក្សាមាន​ប្រមាណ​ ៨៨% ដោយទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមចន្លោះ ២៥០ ទៅ៣៥០ដុល្លារ។ ក្នុងនោះ ក៏មានអ្នកបើកអាជីវកម្មដោយខ្លួនឯងផងដែរ ដូចជា ការផ្តល់​សេវា​ថែ​ទាំ​ជួស​ជុល​រថយន្ត​ចល័ត ដែលគាត់អាចរកចំណូលបានក្នុងមួយខែៗខ្ទង់ប្រហែល ៧០០ ទៅ៨០០ដុល្លារ។

លោក រស់ សិលា ពលរដ្ឋមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នជាសិស្សធីវ៉េត ១,៥​លាន​នាក់ ​សិក្សាជំនាញផ្នែកបរិក្ខាត្រជាក់នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងថា ការសិក្សាជំនាញវិជ្ជាជីវៈ គឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្ម​វិធីមួ​យ​នេះ​មាន​ជំនាញ​ជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញ​ដែល​អាច​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ច្រើន​អាច​ចូលរៀនបាន។

លោក ពៅ ចិត្រា មកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងរៀនជំនាញដូចគ្នាខាងលើនេះ បាន​ឱ្យ​ដឹង​ថា ​ក្រោយចប់ការសិក្សានេះ លោកនឹងចេញទៅធ្វើការងារដើម្បីមានបទពិសោធន៍សិន មុន​នឹង​សម្រេច​បន្តបង្កើតអាជីវកម្មផ្ទាល់ខ្លួនលើជំនាញដែលបានសិក្សាសព្វថ្ងៃនៅស្រុកកំណើត។

យុវជន​ទាំង​ពីរ​ខាង​លើ​នេះ ក៏បានលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស​ពលរដ្ឋ​ដែល​ត្រឡប់​មកពីប្រទេសថៃ ងាកមកចាប់ឱកាសក្នុង​ការ​សិក្សា​ជំនាញ​វិជ្ជា​ជីវៈ​ណាមួ​យដែ​ល​ខ្លួន​ពេញ​ចិត្ត​ ដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។

ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ (TVET 1.5M) ដោយឥតគិតថ្លៃនេះ កាន់តែងាយស្រួល និង​ទូលំ​ទូលាយ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់​ឱ្យ​សាលា​បណ្តុះ​បណ្តាល​បច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែល​អាច​បណ្តុះ​បណ្តាល​នៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាស​យ៉ាង​ទូលាយ​សម្រា​ប់​យុវជ​ន​ក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។ សូមបញ្ជាក់ជូនទៀតថា វិស័យ​សម្រាប់បណ្តុះបណ្តាលជំនាញនេះ មានចំនួន១០វិស័យ មានដូចជា៖ សំណង់, អគ្គិសនី​ និង​ថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/​មេកានិច​រថយន្ត​, ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        237
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm