អាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅទួលឡដុត​កុលាលភាជន៍​ នៅក្រុមឡទ្វារដីឆ្នាំង

2022/02/03 11:39:50 pm        421

ភ្នំពេញ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មាន​ប្រសាសន៍​ នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២នេះថា ​កាលពីចុងឆ្នាំ២០១៩ កន្លងមក ក្រុមការងារ​របស់​លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍​មួយកន្លែង ​ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង។

លោកបន្តថា ​ការធ្វើកំណាយដែលចាប់ផ្តើមនៅខែវិច្ឆិកា​ ឆ្នាំ២០១៩​ និង​បញ្ចប់នៅខែ​ កុម្ភៈ ឆ្នាំ២០២០ អ្នកស្រាវជ្រាវ​បាន​រកឃើញ ជា​រចនា​សម្ព័ន្ធ​ឡ​បុរាណ​មួយ​ដែល​ចាប់ផ្តើម​ផលិត​កុលាលភាជន៍​នៅ​ពាក់កណ្ដាលសតវត្សរ៍ទី១២​ និងបញ្ចប់នៅពាក់កណ្ដាល​សតវត្សរ៍ទី១៣។

លោក បន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្ស ​ដែល​អ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1 ឃើញ​មាន​រចនា​សម្ព័ន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ​ដូចជានៅតានី​ ខ្នារពោធិ៍ សសិ និង​អន្លង់ធំ ដែលឡទាំងនោះ​មានប្រវែងវែង​ តែឡបុរាណ​នៅត្រពាំងទួលបុស្សនេះ​ មាន​ទំហំ​ស្ទើរមូល ដោយ​មានមុខកាត់២ម៉ែត្រ​ និងបណ្ដោយ៣ម៉ែត្រ។ ​ហើយ​ការធ្វើកំណាយ​នៅទួលថ្មីនេះ គឺ​ដើម្បី​ប្រៀបធៀប​លទ្ធផល​ស្រាវជ្រាវ​នៅ​នឹងទីតាំងឡទី១ ​ដោយ​ចង់​បញ្ជាក់​ថា​ តើ​រចនា​សម្ព័ន្ធទីតាំង​ទាំង២​ដូចគ្នា​ ឬយ៉ាងណា ​ដ្បិត​ថា ​គេឃើញ​ទួល​តូច​ធំចំនួន​ ២៤កន្លែង ​ដោយ​មាន​មន្ទិល ក្រែង​ឡ​ទាំង​នោះ​មាន​មុខងារ​ផ្សេង​គ្នា​ជាដើម៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm