សហគមន៍ទេសចរណ៍ និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើ​នៅ​តំបន់ព្រៃលិច​ទឹកបឹង​ទន្លេសាប

2022/02/04 12:13:30 am        366

ភ្នំពេញ៖ សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង និងអង្គការអហ្វហ្វាម ព្រមទាំងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល បានរួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញ នៅតំបន់៣នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។

លោក គង់ មង្គល ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមាន​ប្រសាសន៍​នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២នេះថា កូនឈើព្រៃលិចទឹកនេះ​ មានជាង១ពាន់ដើម បានដាក់ដាំ​នៅលើផ្ទៃដីជាង៣ហិកតា ដែលបានដកហូតពីជនខិលខូចកន្លងមក ក្នុងគោល​បំណង​ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ។

លោក បានបន្ដថា កូនឈើទាំងនោះមានជាច្រើប្រភេទ​ រួមមាន​ដើមរាំងទឹក ដើមឬស្សី ដើមម្ដេញ ដើមសណ្ដាន់​ដែលបាជំនួយពីអង្គការអហ្វហ្វាមផង​ និងជា​របស់​សហគមន៍​ទេសចរណ៍ផង។

លោក បានបន្ដថា ​សហគមន៍​ទេសចរណ៍មួយនេះ នឹងបន្ដបណ្ដុះកូនឈើព្រៃលិចទឹក​រាប់ពាន់​ដើមទៀត ដើម្បី​យកទៅដាក់ដាំក្នុងតំបន់៣នៃព្រៃកិចទឹកនៅតំបន់​ទេសចរណ៍ធម្មជាតិបឹងពារំាង​បន្ថែមទៀតនៅលើផ្ទៃដីប្រមាណ៥០ហិកតា ​ដែលរងការឆាបឆេះកាលពីឆ្នាំទៅមិញ។

ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា (Fact ហ្វេក) លោកមានប្រសាសន៍ថា ការដាំព្រៃលិចទឹកនេះមានសារៈសំខាន់ខ្លាំង​ណាស់ ​ព្រោះព្រៃលិចទឹកជាជម្រកត្រីពងកូន​ កាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់​កន្ថយ​ការហូរច្រោះដីចូលបឹងទន្លេសាប​ ជម្រក​សត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញ​អ្នក​ទេសចរផងដែរ។

លោក បានបន្ដថា អង្គការFact មានការគាំទ្រយ៉ាងខ្លាំងដែលបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដកហូតដីព្រៃលិចទឹកពីជនខិលខូច​ ហើយធ្វើការដាំកូនឈើដើម្បីស្ដារព្រៃឈើ​ឡើងវិញនេះ។

លោក ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច​ ចូលរួមទប់ស្កាត់ការ​នេសាទខុសច្បាប់ និង​ការកាប់បំផ្លាញព្រៃលិចទឹក ​ហើយរួមគ្នាដាំដើមឈើលិចទឹកឡើងវិញផងដែរ។

លោក បូ ម៉េងទ្រី ​អភិបាលរងក្រុងសៀមរាប ​មានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់៣ដែលបាន​ដក​ហូតពីជនខិលខូចកន្លងមកនៅទូទាំងខេត្ដសៀមរាប ​មានចំនួនជាង២ពាន់៤រយហិកតា ប៉ុន្ដែ​រដ្ឋបាលក្រុងមានផែនការដាំស្ដារឡើងវិញ ជាបន្ដបន្ទាប់ ​នូវដើមឬស្សី ​ដើមរាំង គ្រាប់ត្នោត ក្នុងតសង្កាត់ទាំង៧សង្កាត់ នៅ​លើទីតាំង​ជាប់​បឹងទន្លេសាប​ដែលបានទន្ទ្រាន​ឈូសឆាយ​កាន់​កាប់ក​ន្លងមក។លោក បន្ដថា ​នៅ​ពេលដែលទឹកទន្លេសាប​ស្រក ​នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀត​រហូត​ដល់​គ្រប់ផែនការដែល​រាជរដ្ឋាភិបាលបានកំណត់៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm