ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៩ខែ មានទំហំទឹកប្រាក់ជិត ៤៨ពាន់លានដុល្លារ

2025/10/10 07:15:24 pm        318

នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាន​នាំចេញ​ទំនិញ​សំខាន់ៗ មានទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹក ប្រាក់សរុបជិត ២៤ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់ កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៦ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ២០២៤ (មានត្រឹមជាង ៤១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។

ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល ៩ ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញររបស់កម្ពុជា មានតម្លៃ សរុបជាង ២៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (ដែលមានចំនួនជាង ២០ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលវិញ, មានតម្លៃសរុបជាង ២៤ ពាន់លានដុល្លារ អាម៉េរិក កើនឡើងជាង ៣,៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (មានជាង ២១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ ក្នុងនោះជញ្ជីងពាណិជ្ជកម្ម (នៃនាំចេញ-នាំចូល) ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ មានតម្លៃស្មើនឹង -១,៣៣៥ លានដុល្លារអាម៉េរិក ដែលនេះបានបង្ហាញពីការរប្រកួតប្រជែងមានតុល្យភាពប្រហាក់ ប្រហែលគ្នា ជាពិសេសបានបង្ហាញអំពីទំនោរនៃការនាំចេញរបស់កម្ពុជាមានកំណើនល្អប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        523
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        489
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm