លោក Trump ៖ ចំណាប់ថ្នូរហ្កាហ្សា អាចនឹងត្រូវដោះលែងនៅថ្ងៃចន្ទ ឬអង្គារ សប្ដាហ៍ក្រោយនេះ

2025/10/10 09:43:56 pm        398

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) ថា ចំណាប់ថ្នូរតំបន់ហ្កាហ្សា គួរតែត្រូវដោះលែងនៅថ្ងៃចន្ទ ឬថ្ងៃអង្គារ ដើមសប្ដាហ៍ក្រោយនេះ ហើយលោកសង្ឃឹមថានឹងចូលរួមក្នុងពិធីចុះហត្ថលេខាមួយនៅអេហ្ស៊ីប និងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែល។

លោក Trump បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន ដោយពិភាក្សាពីកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រោមផែនការសន្តិភាពរបស់លោក ដែលនឹងមើលឃើញចំណាប់ថ្នូរក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងយ៉ាងទូលំទូលាយនៅតំបន់ហ្កាហ្សា ដែលលោកជឿថា នឹងនាំទៅរក «សន្តិភាពយូរអង្វែង»។

លោក Trump បាននិយាយថា នៅក្រោមផែនការនេះ ហ្កាហ្សានឹងត្រូវ "ស្តារឡើងវិញជាបណ្តើរៗ" ដែលជាការយោងទៅលើផែនការកសាងតំបន់ប៉ាឡេស្ទីននេះឡើងវិញ។ លោកមិនបានលម្អិតច្រើនទេ ដោយគ្រាន់តែនិយាយថា "អាមេរិកនឹងបង្កើតកន្លែងមួយដែលមនុស្សអាចរស់នៅបាន ព្រោះឥឡូវនេះ ហ្កាហ្សាមិនអាចរស់នៅបានទេ"។

ក្រុមហាម៉ាស ត្រូវរំពឹងថានឹងដោះលែងចំណាប់ថ្នូរនៅរស់ទាំងអស់ចំនួន ២០នាក់ ក្នុងពេល ៧២ម៉ោងបន្ទាប់ពីបទឈប់បាញ់ចាប់ផ្តើម។ ទាក់ទងនឹងរឿងនេះ លោក Trump បាននិយាយថា ចំណាប់ថ្នូរទាំងនោះនឹងត្រឡប់មកវិញនៅថ្ងៃចន្ទ ឬក៏ថ្ងៃអង្គារ ហើយនឹងក្លាយជាពេលវេលាដ៏ត្រេកអរបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បន្ថែមថា គេអាចពិបាកក្នុងការយកសពចំណាប់ថ្នូរទាំងអស់ដែលស្លាប់ បានភ្លាមៗ "ពីព្រោះសាកសពខ្លះនឹងពិបាករកបន្តិចហើយ"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm