មនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌសែនសុខ ផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ

2025/10/10 11:57:59 pm        138

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទីទី០៩ ខែតុលា ឆ្នាំ២០២៥ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ រៀបចំពិធីផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ។

​ព្រឹតិ្តការណ៍ខាងលើនេះ ប្រារព្ធឡើងក្នុងឱកាសអបអរសាទរ ទិវាគំហើញពិភពលោក ក្រោមប្រធានបទ “ស្រលាញ់ភ្នែករបស់អ្នក” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក បាក់ តូក្យូ នាយកមូលនិធិហ្រេដហូឡូ លោក ឃុត សុខខា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅក្នុងបរិវេណសាលាបឋមសិក្សា សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

 ពិធីផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា នាព្រឹកនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យជំនាញ លោក លោកស្រីនាយករងរដ្ឋបាលខណ្ឌ មន្ត្រីរាជការ លោកចៅសង្កាត់ទាំង៦ និងប្រជាពលរដ្ឋ មកទទួលសេវា ចំនួន១០០០នាក់។

 លោក ឃុត សុខខា អភិបាលរងខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនចំពោះលោកនាយកមូលនិធិប្រេដហូឡូ និងសហការី ឯកឧត្តមបណ្ឌិត ងី មានហេង និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិកសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ជូនដល់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយចំណេះដឹងអំពីការថែរក្សា និងការពារភ្នែក, ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ រួមទាំងចែកចាយ វ៉ែនតាឥតគិតថ្លៃ ដល់អ្នកដែលមានបញ្ហាក្នុងការមើល។ កម្មវិធីនេះនឹងជួយកាត់បន្ថយបញ្ហាភ្នែកដែលអាចប៉ះពាល់ដល់ការសិក្សា ជួយបង្កើនគុណភាពជីវិត និងលើកកម្ពស់ផលិតភាពសង្គម ការងារ និងជីវភាពប្រចាំថ្ងៃ។

លោក បានសង្កត់ធ្ងន់ថា មូលនិធិប្រេដហូឡូ គឺជាគម្រោងមនុស្សធម៌ ដ៏ថ្លៃថ្លាដែលបានចូលរួមលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញបានកាន់តែប្រសើរឡើង និងជាផ្នែកមួយក្នុងការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា ដោយបានទទួលការគាំទ្រថវិកាដោយមូលនិធិហ្រ្វេដហូឡូកម្ពុជា ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ទទួលបានការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ សរុបចំនួន ៩៤៧នាក់  ក្នុងនោះ

មានស្រី្តចំនួន ៥១២នាក់ បានទទួលការពិនិត្យ ព្យាបាលភ្នែក និងបានផ្តល់វែនតាដល់ប្រជាពលរដ្ឋចំនួន ៦៩៤នាក់។ ឯកឧត្តមបណ្ឌិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ទៅពិនិត្យភ្នែកនៅក្នុងថ្ងៃនេះបើមានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm