ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ធ្វើដំណើរទៅទិសខាងជើងឆ្ពោះទៅកាន់ទីក្រុងហ្កាហ្សា ពេលទាហានអ៊ីស្រាអែលចាប់ផ្តើមដកចេញ

2025/10/11 01:42:00 am        65

នៅថ្ងៃសុក្រនេះ ជនប៉ាឡេស្ទីនជម្លៀសខ្លួនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបោះបង់ចោលរបស់ពួកគេវិញ ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន និងទាហានអ៊ីស្រាអែលចាប់ផ្តើមដកចេញពីតំបន់ជាច្រើននៅហ្កាហ្សា ។

ទំហំដ៏ច្រើននៃពលរដ្ឋហ្កាហ្សាជម្លៀសខ្លួន បានធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងនៅតាមផ្លូវតំបន់ឆ្នេរឆ្ពោះទៅកាន់ទីក្រុងហ្កាហ្សា ដែលជាតំបន់ទីក្រុងធំជាងគេបំផុតនៅដែនដីបិទច្រកមួយនេះ និងស្ថិតក្រោមការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃមុន អំឡុងការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់អ៊ីស្រាអែល ។

ពលរដ្ឋស្ទើទាំងអស់នៅតំបន់ហ្កាហ្សា ត្រូវបានជម្លៀសខ្លួនដោយសារសង្រ្គាមដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ ក្រោយពេលក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែល និងបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ហើយនិងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។

ដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំនៅហ្កាហ្សា នឹងអំពាវនាវឲ្យកងកម្លាំងអ៊ីស្រាអែលដកចេញពីតំបន់មួយចំនួនក្នុងចំណោមតំបន់ទីក្រុងសំខាន់ៗនៅហ្កាហ្សា បើទោះបីជាពួកគេបន្តនៅគ្រប់គ្រងដែនដីមួយនេះ ប្រហែលពាក់កណ្តាលក៏ដោយ ។

នៅពេលដែលកិច្ចព្រមព្រៀងអនុវត្ត រថយន្តដឹកស្បៀងអាហារ និងជំនួយវេជ្ជសាស្រ្ត នឹងធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីជួយជនស៊ីវិល រាប់ម៉ឺនរាប់សែននាក់ដែលជ្រកកោននៅក្នុងសំពត់តង់ ក្រោយកងកម្លាំងអ៊ីស្រាអែល បំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm