ការដួលរលំនៃក្រុមចម្រុះជប៉ុន បង្កឲ្យមានភាពមិនច្បាស់លាស់ដល់តំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូង

2025/10/11 03:22:28 am        61


ក្រុមចម្រុះកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានបែកបាក់គ្នា នៅថ្ងៃសុក្រ (ទី១០ ខែតុលា) នេះ នៅពេលដែលដៃគូ គឺគណបក្ស Komeito បានដកខ្លួនចេញពីសម្ព័ន្ធភាពយូរអង្វែងរបស់ខ្លួនជាមួយគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)។

ការវិវត្តចុងក្រោយនេះ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរផ្លូវរបស់មេដឹកនាំគណបក្ស LDP គឺលោកស្រី Sanae Takaichi ទៅកាន់តំណែងនាយករដ្ឋមន្ត្រី។

លោកស្រី Takaichi ដែលជាអ្នកអភិរក្សនិយមរឹងត្អឹង បានជាប់ឆ្នោតជាប្រធានបក្ស LDP កាលពីចុងសប្តាហ៍មុន ហើយនឹងត្រូវជំនួសតំណែងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅចុងខែនេះ។ ការអនុម័តយល់ព្រម ចំពោះតំណែងរបស់លោកស្រី នៅក្នុងសភា ត្រូវបានចាត់ទុកថា គ្រាន់តែជាការអនុវត្តតាមនិតីវិធីប៉ុណ្ណោះ ប៉ុន្តែបើគ្មានការបោះឆ្នោតពីគណបក្ស Komeito សំឡេងភាគច្រើនរបស់លោកស្រី បានរសាត់បាត់ទៅហើយ។

ប្រមុខគណបក្ស Komeito លោក Tetsuo Saito បាននិយាយថា គណបក្សរបស់លោក មិនអាចគាំទ្រលោកស្រី Takaichi បានទេ ដោយសារតែបក្ស LDP បានបរាជ័យក្នុងការដោះស្រាយរឿងអាស្រូវមូលនិធិនយោបាយដែលធ្វើឲ្យរដ្ឋាភិបាលរង្គោះរង្គើរយៈពេល ២ឆ្នាំមកហើយ។

យ៉ាងណាក្ដី លោកស្រី Takaichi ដែលសង្ឃឹមក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន បានចាត់ទុកការសម្រេចនេះថា ជារឿង «គួរឲ្យសោកស្តាយបំផុត» និងជា «ឯកតោភាគី» ប៉ុន្តែបានបញ្ជាក់ថា លោកស្រីនឹងបន្តស្វែងរកការគាំទ្រពីសភា។ គណបក្ស Komeito បានបញ្ជាក់ថា ខ្លួននឹងនៅតែគាំទ្រវិធានការថវិការួម និងគោលនយោបាយដែលកំពុងដំណើរការរួចហើយ ប៉ុន្តែមិនមែនការតែងតាំងលោកស្រី Takaichi ជានាយករដ្ឋមន្ត្រីនោះទេ។

គួរបញ្ជាក់ថា លោកស្រី Takaichi បានក្លាយជាមេដឹកនាំគណបក្ស បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Shigeru Ishiba បានប្រកាសថា លោកនឹងចុះចេញពីតំណែងកំពូលនេះ បន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់លោក បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាទាំង២ ក្នុងរយៈពេលពេញមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm