ណាហ្គា​វើ​ល​ដ៏​បង្ហាញ​សមាជិក​ថ្មី ៣​រូប​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២

2022/02/04 05:30:07 pm        162

​បាល់ទាត់៖ ក្លិប​ណាហ្គា​វើ​ល​ដ៏បាន​ប្រកាស​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ចំណូល​ថ្មី ៣​រូបសម្រាប់​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ រួមមាន​កីឡាករ ដាវ នី​ម​, ឆៃ រ​ត័​សេរី និង​កីឡាករ ហួត ដា​នី​ន។​ ​ដាវ នី​ម គឺជា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ហើយ​នេះ​គឺជា​ការផ្លាស់ប្ដូរ​ក្លិប​អាជីពលើកដំបូង​របស់គេ ក្រោយ​ចំណាយពេល ៦​រដូវ​កាលជាមួយ​ក្រុម​មាន់គក់មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​នេះ។​

​រីឯ​កីឡាករ ឆៃ រ​ត័​សេរី បានទទួល​ឱកាស​ថ្មីដើម្បី​បន្ដ​ប្រកួតប្រជែង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាក​ចេញពី​ក្លិប​នគរបាលជាតិដែល​ត្រូវបាន​កាត់​ទៅលេង​លី​គ​ទី​២ មក​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ដ៏។ នេះ​គឺជា​ក្លិប​ទី​៤ ក្នុង​អាជីព​របស់ រ​ត័​សេរី បន្ទាប់ពី​គេ​ធ្លាប់​លេង​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ។​ ​ចំណែក​កីឡាករ ហួត ដា​នី​ន គឺ​បាន​ផ្ទេរ​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី បន្ទាប់ពី​កីឡាករ​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​រំសាយ​កាលពី​ថ្មីៗ។

ដា​នី​ន គឺជា​កីឡា​ករទី​២ ក្នុងចំណោម ៥​នាក់ដែល​រកបាន​ទ្រនំ​ថ្មីដើម្បី​បន្ដ​អាជីព ក្រោយ​ចាកចេញ​ពីសា​លា​បាល់ទាត់​ជាតិ​បាទី បន្ទាប់ពី​កីឡាករ កើត ពេជ្រ ដែល​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន។​ ​ដំណាលគ្នា​នឹង​ការប្រកាស​នាំចូល​កីឡាករ​ក្នុងស្រុក ៣​រូបនេះក៏មាន​ប្រភព​ជិតស្និទ្ធ​នឹង​ក្លិប​ណាហ្គា​វើ​ល​ដ៏បង្ហើប​ឲ្យ​ដឹងថា ក្លិប​ត្រៀម​ប្រកាស​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល ២​រូប​ទៀតក្នុងពេល​ឆាប់ៗ​ខាងមុខដែល​ក្នុងនោះ ក៏​នឹងមាន​កីឡាករ Da Cruz ដែល​ផ្ទេរ​មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់​ផងដែរ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm