ក្រុមឧទ្ទាមហ៊ូធីយេម៉ែន នឹងតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សារបស់អ៊ីស្រាអែល

2025/10/11 03:56:36 am        44


មេដឹកនាំក្រុមឧទ្ទាមហ៊ូធីយេម៉ែនលោក Abdul-Malik al-Houthi និយាយថា ក្រុមរបស់លោកនឹងតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សារបស់អ៊ីស្រាអែល ហើយនិងចាប់ផ្តើមគាំទ្រតំបន់ហ្កាហ្សាឡើងវិញ បើសិនជាអ៊ីស្រាអែលពុំបានអនុវត្តតាម ។

លោក al-Houthi និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា ពួកយើងនៅតែជារដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនពេញទំហឹង តាមដានការអនុវត្តដំណាក់កាលកិច្ចព្រមព្រៀងមួយនេះ ។

មេដឹកនាំក្រុមឧទ្ទាមហ៊ូធីរូបនេះ បន្តប្រុងប្រយ័ត្នចំពោះសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ដោយលោកនិយាយថា ក្រុមរបស់លោកនឹងសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួន ដោយផ្អែកលើហេតុផលថាតើបទឈប់បាញ់ បានផ្តល់លទ្ធផលជាក់ស្តែងដែរឬទេ ។

អ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរជាការដោះដូរអ្នកទោសប៉ាឡេស្ទីន ក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ២ឆ្នាំនៅតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យក្រឡាប់ចាក់តំបន់មជ្ឈិមបូព៌ា ។

បើសិនជាកិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តទាំងស្រុង នឹងធ្វើឲ្យភាគីទាំង ២ ខិតជិតជាងកិច្ចខិតខំលើកមុន ដើម្បីបញ្ឈប់សង្រ្គាមដែលបានធ្វើឲ្យអ៊ីស្រាអែលកាន់តែឯកាខ្លាំងលើឆាកអន្តរជាតិ ហើយនិងវិវត្តទៅជាជម្លោះក្នុងតំបន់នាំឲ្យមានការជាប់ពាក់ព័ន្ធពីអ៊ីរ៉ង់ យេម៉ែន និងលីបង់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm