រដ្ឋបាល Trump បានប្រកាសកាលពីថ្ងៃសុក្រថា ការកាត់រំសាយបុគ្គលិកសហព័ន្ធបានចាប់ផ្តើមក្នុងពេលមានការបិទរដ្ឋាភិបាលអាមេរិកដែលកំពុងបន្ត។ នាយកផ្នែកថវិការបស់ប្រធានាធិបតី លោក Donald Trump លោក Russell Vought បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «RIF បានចាប់ផ្តើមហើយ»។

RIF គឺជាអក្សរកាត់សម្រាប់ «ការកាត់បន្ថយកម្លាំងការងារ» ។ លោក Vought មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងការបញ្ឈប់ការងារទាំងនេះទេ។ ប៉ុន្តែអ្នកនាំពាក្យការិយាល័យថវិការបស់សេតវិមាន បានកំណត់លក្ខណៈនៃការបញ្ឈប់ការងារនេះថាមាន «ចំនួនច្រើន»។

ចំណាត់ការនេះធ្វើឡើងនៅថ្ងៃទី១០ នៃការបិទរដ្ឋាភិបាលក្នុងពេលមានការប្រឈមមុខដាក់គ្នាផ្នែកថវិការវាង លោក Trump និងគណបក្សសាធារណរដ្ឋរបស់លោក ដែលគ្រប់គ្រងសភាទាំងពីរ និងសមាជិកសភាគណបក្សប្រជាធិបតេយ្យ។
ការកាត់រំសាយដែលបានធ្វើឡើងនៅពេលនេះមានបុគ្គលិកស៊ីវិលសហព័ន្ធប្រមាណ ៣០០.០០០នាក់ ដែលត្រូវបានរំពឹងថានឹងចាកចេញពីមុខតំណែងរបស់ខ្លួននៅឆ្នាំនេះ ដោយសារតែគំនិតផ្តួចផ្តើមកាត់រំសាយចាប់ផ្តើមដោយ លោក Trump ។