សមាជិកក្រុមប្រឹក្សាសន្តិសុខ UN បង្ហាញក្ដីបារម្ភ អំពីភាពតានតឹង រវាងអាមេរិក និងវ៉េណេស៊ុយអេឡា

2025/10/11 10:46:33 pm        196

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្រ (ទី១០ ខែតុលា) បានបង្ហាញក្ដីបារម្ភ ជុំវិញការកើនឡើងនូវតានតឹង រវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ដោយរុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ទ្រឹស្តី «ក្មេងគង្វាលគោ» បាញ់មុន ពោលគឺអនុវត្តវិធានការយ៉ាងឆាប់រហ័សដោយមិនគិតគូរឲ្យបានដិតដល់ ក្នុងការវាយប្រហារទូក ដែលត្រូវបានចោទប្រកាន់ថា ដឹកគ្រឿងញៀន។

លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានប្រាប់កិច្ចប្រជុំនៃ UNSC ដែលមានសមាជិកទាំង ១៥ប្រទេសថា ប្រទេសវ៉េណេស៊ុយអេឡា មានគ្រប់ហេតុផល ក្នុងការជឿថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ ពីការគំរាមកំហែងឲ្យទៅជាសកម្មភាពជាក់ស្ដែងប្រឆាំងនឹងខ្លួន។

បណ្ដាប្រទេសដែលរួមមានសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺបារាំង ក្រិក និងដាណឺម៉ាក បានអំពាវនាវឲ្យមានការបន្ធូរបន្ថយ និងកិច្ចពិភាក្សា ដើម្បីដោះស្រាយភាពតានតឹង និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានវាយប្រហារលើទូកជាច្រើនគ្រឿងដែលត្រូវបានចោទថា បានដឹកគ្រឿងញៀន នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តំណាងសហរដ្ឋអាមេរិកប្រចាំកិច្ចប្រជុំ UN លោក John Kelly បាននិយាយថា៖ «ទីក្រុងវ៉ាស៊ីនតោន នឹងមិនចាត់វិធានការដោយរារែក ដើម្បីការពារជាតិរបស់យើងពីពួកភេរវករគ្រឿងញៀននោះឡើយ»។

លោក Nebenzia បានប្រាប់ថា ប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារនេះថា ជាការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស ដោយបន្ថែមថា «ទូកដែលមនុស្សនៅលើនោះត្រូវបានបាញ់ នៅដែនសមុទ្រអន្តរជាតិ ដោយគ្មានការកាត់ក្ដី ឬការស៊ើបអង្កេតអ្វីឡើយ»។ លោកបានបញ្ជាក់បន្ថែមថា វិធានការនេះត្រូវបានធ្វើឡើងតាមទ្រឹស្តីក្មេងគង្វាលគោ «បាញ់មុន»៕


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm