អាមេរិកប្រកាសកិច្ចព្រមព្រៀងសាងទីតាំងទ័ពអាកាសកាតា នៅរដ្ឋ Idaho

2025/10/12 12:52:07 am        308

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) បានប្រកាសថា ប្រទេសកាតានឹងត្រូវបានអនុញ្ញាតឲ្យសាងសង់ទីតាំងទ័ពអាកាស នៅមូលដ្ឋានទ័ពអាកាស Mountain Home ក្នុងរដ្ឋ Idaho ជាទីដែលនឹងរក្សាយន្តហោះចម្បាំង F-15 និងជាកន្លែងស្នាក់របស់អាកាសយានិក។

ការប្រកាសនេះកើតឡើងភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយប្តេជ្ញាការពាររដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះប្រឆាំងនឹងការវាយប្រហារនានា បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលដាក់គោលដៅទៅលើមេដឹកនាំក្រុមហាម៉ាស នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា។

ដោយមានរដ្ឋមន្ត្រីការពារជាតិកាតា លោក Sheikh Saoud bin Abdulrahman Al-Thani នៅក្បែរនោះ លោក Hegseth បាននិយាយនៅឯមន្ទីរបញ្ចកោណថា៖ «យើងកំពុងចុះហត្ថលេខាលើលិខិតទទួលស្គាល់ ដើម្បីសាងសង់ទីតាំងកងទ័ពអាកាសកាតា Emiri នៅមូលដ្ឋានទ័ពអាកាស Mountain Home ក្នុងរដ្ឋ Idaho»។

លោកបានបន្តថា៖ «ទីតាំងនេះនឹងជាកន្លែងរក្សាទុកយន្តហោះចម្បាំង F-15 របស់ប្រទេសកាតា និងការស្នាក់នៅរបស់អ្នកបើកយន្តហោះ ដើម្បីបង្កើនការហ្វឹកហ្វឺនរួមគ្នារបស់យើង ក៏ដូចជាបង្កើនសមត្ថភាពប្រយុទ្ធ និងសហប្រតិបត្តិការឲ្យកាន់តែរលូន»។

លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់បន្ថែមថា៖ «នេះគ្រាន់តែជាឧទាហរណ៍មួយទៀតនៃភាពជាដៃគូរបស់យើង ហើយខ្ញុំសង្ឃឹមថា អ្នកដឹងថា អ្នកអាចពឹងផ្អែកលើពួកយើង»។

ជាមួយគ្នានេះ លោក Hegseth ក៏បានថ្លែងអំណរគុណដល់ប្រទេសកាតា សម្រាប់ «តួនាទីដ៏សំខាន់» របស់ខ្លួន ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចា ដែលនាំទៅរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស និងចំណាប់ថ្នូរ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយនិងជំនួយរបស់ប្រទេសនេះ ក្នុងការធានាឲ្យមានការដោះលែងពលរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm