មន្ត្រី៖ ក្រុមហាម៉ាសនឹង «វាយបកវិញ ចំពោះការឈ្លានពាន» បើសង្គ្រាមហ្កាហ្សា​ចាប់ផ្ដើម​ឡើងវិញ

2025/10/12 06:12:43 pm        241

មន្ត្រីជាន់ខ្ពស់មួយរូប កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានប្រាប់ឲ្យដឹងថា ក្រុមហាម៉ាស​បាន​ត្រៀម​ខ្លួនរួចជាស្រេច ដើម្បីវាយបកវិញ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរបស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump មិនទទួលបានជោគជ័យ ហើយអរិភាពជាមួយអ៊ីស្រាអែល ចាប់ផ្ដើមមានឡើងវិញ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Hossam Badran បានប្រាប់ថា៖ «យើងសង្ឃឹមថា យើងនឹងមិនត្រលប់ទៅមានសង្រ្គាមវិញឡើយ ប៉ុន្តែប្រជាជនប៉ាឡេស្ទីន និងកម្លាំងតស៊ូរបស់យើង នឹងក្រោកឡើងតទល់ដោយឥតសង្ស័យ និងប្រើប្រាស់សមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីវាយបកនឹងការឈ្លានពាននេះ ប្រសិនបើសមរភូមិត្រូវបានបង្កើតឲ្យមានឡើង»។

ជាមួយគ្នានេះ លោកក៏បាននិយាយផងដែរថា ការចរចា ជុំវិញផែនការសន្តិភាពដំណាក់កាលទី២ នឹងមានភាពស្មុគស្មាញ និងលំបាក។ លោកបានបញ្ជាក់ថា៖ «ដំណាក់កាលទី២ នៃផែនការរបស់លោក Trump ដូចដែលវាបង្ហាញយ៉ាងច្បាស់ មានភាពស្មុគស្មាញ និងការលំបាកជាច្រើន»។

លើសពីនោះទៀត លោក Badran ក៏បានបញ្ជាក់ផងដែរថា ក្រុមនឹងមិនចូលរួមក្នុងការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា នៅក្នុងប្រទេសអេហ្ស៊ីបនោះទេ។ លោកបាននិយាយថា៖ «សម្រាប់បញ្ហានៃការចុះហត្ថលេខាជាផ្លូវការ យើងនឹងមិនជាប់ពាក់ព័ន្ធនោះទេ»។ លោកបានបន្ថែមថា ក្រុមហាម៉ាស «ធ្វើសកម្មភាពសំខាន់ៗនានា តាមរយៈអ្នកសម្របសម្រួល គឺប្រទេសកាតា និងអេហ្ស៊ីប» ក្នុងអំឡុងកិច្ចចរចាបទឈប់បាញ់ នៅអេហ្ស៊ីប។

ទន្ទឹមនឹងនេះដែរ ដោយអត្ថាធិប្បាយ ជុំវិញសំណើឲ្យសមាជិកក្រុមហាម៉ាសចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ក្រោមផែនការនោះ លោក Badran បាននិយាយថា វាគឺ «មិនសមហេតុផល» ឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «ការនិយាយ អំពីការបណ្ដេញជនជាតិប៉ាឡេស្ទីន ទោះពួកគេជាសមាជិករបស់ក្រុមហាម៉ាស ឬអត់ ពីដែនដីរបស់ពួកគេ គឺជារឿងមិនសមទំនង និងមិនសមហេតុសមផល» ទាល់តែសោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm