មន្ត្រីជំនាញក្រសួងសុខាភិបាល ណែនាំកត្តាសំខាន់៤ដល់គ្រូពេទ្យ ដើម្បីអនុវត្ត​ការងារ​ជួយ​ពលរដ្ឋ​ឱ្យ​បានល្អ

2025/10/12 06:42:19 pm        287

មន្ត្រីជំនាញបានលើកឡើងថា គ្រូពេទ្យមានកិត្តិយស សេចក្តីថ្ងៃថ្នូរ និងសីលធម៌សង្គមខ្ពស់ ក្នុង​នោះ​មាន​កត្តាសំខាន់ចំនួន ៤ គឺត្រូវ១ គោរពក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ២.​គិត​ផល​ប្រយោជន៍​​អ្ន​កជំងឺជាធំ ៣.មិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និង៤.មានភាពយុត្តិធម៌ និង​សម​ធម៌​ក្នុង​ខ្លួន​។

ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូ​ពេទ្យ​ខេត្ត​កំពត​-កែប​ នៅសណ្ឋាគារភាព សុខុម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រា​ចារ្យ​មហា​បរិញ្ញា ​សុខ ជួរ ទីប្រឹក្សាក្រសួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេ​ទ្យជាតិបានលើកឡើងថា គ្រូពេទ្យ គឺជាវិស្វករមនុស្ស មិនមែនវិស្វករសំណង់ ធ្វើខុសវាយចោល ធ្វើថ្មីបានទេ គ្រូពេទ្យបើព្យាបាលខុសគឺស្លាប់មនុស្ស។ ដូច្នេះហើយគ្រូ​ពេទ្យ​ទាំង​អស់​មុន និង​ទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ ទី១ មាន​គុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌) ទី២. កាយសម្បទាល្អ និង​ទី៣.​មិន​ធ្លាប់​ជាប់​ទោស​។ ទន្ទឹមគ្នានោះ ដើម្បីទទួលបាននូវការគោរព ស្រឡាញ់ពីប្រជាជន និងអ្នកជងឺ គ្រូពេទ្រ​ឬ​អ្នក​ប្រកប​វិជ្ជាជិវៈវេជ្ជសាស្ត្រ ត្រូវមានកត្តាសំខាន់៤យ៉ាងមិនអាចខ្វះបានទេ។

លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានបញ្ជាក់ដែរថា ខេត្ត​កំពត​មាន មណ្ឌលសុខភាព៦៦កន្លែង ប៉ុស្តិ៍សុខភាព២ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជន ៨៩៩​កន្លែង។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានបញ្ជាក់ថា ទិវា​អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ ដើម្បីបង្កើនការអនុវត្តន៍ដែនកំណត់ និង​និយាម​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ ការបណ្តុះបណ្តាលបន្ត ជំរុញការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍន៍ ក្រមសីលធ​ម៌​វិជ្ជាជី​វៈ សម្បទា ដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នក​ប្រកប​វិជ្ជា​ជីវៈ​វេជ្ជ​សាស្ត្រ ​ទាំងសេវាសាធារណៈ និងឯកជន ដើ្បម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការ​ផ្តល់​សេវាប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព មានទំនុកចិត្ត ដើម្បីចូលរួមកាត់បន្ថយ​អត្រា​ឈឺ ស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗបណ្តាល ពីការព្យាបាល ការប្រើ​ប្រាស់​ឱសថ​ផ្សេងៗ ។ល។ 

សូមបញ្ជាក់ថាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប មានសមាជិក សមាជិកាសរុបចំនួនៈ ៣៣៦ រូប (ស្រី៧៧) ក្នុងនោះជនជាតិខ្មែរ  ៣៣៣រូប , ជនជាតិបរទេស៣រូប(ស្រី២)៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm