សម្ដេច ស ខេង អញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស A នៅខេត្តបាត់ដំបង

2025/10/12 07:13:48 pm        314

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំ​សិក្សា​២០២៤-២០២៥ ចំនួន ១៥៥ នាក់នៅទូទាំងខេត្តបាត់ដំបង នៅសាល​មហោ​ស្រព​ស្ទឹង​សង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើយោងតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំ​២០២​៥​នេះ បេក្ខជនទទួលបាននិទ្ទេស A នៅក្នុងខេត្តបាត់ដំបងមានចំនួន ១៥៥នាក់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៤ និទ្ទេស A កើន ២៥នាក់។

ឯកឧត្តម សុខ លូ កោតសរសើរ និងថ្លែងអំណរគុណដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រងសាលារៀនលោកគ្រូ អ្នក​គ្រូ​ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានក្នុងការដឹកនាំ និង​ដំណើរ​ការ​សាលារៀន និងការ បង្រៀនក្នុងថ្នាក់ ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់​រូប​ភាព ប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ជាពិសេស ការផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ការងារ​បង្រៀន ​ថែទាំកូនចៅ រួមទាំងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីក្មួយៗ ទើបទទួល​បាន​លទ្ធផល​ល្អ​ប្រសើរគួជាទីគាប់ចិត្តនេះ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ដែលជារាជរដ្ឋាភិបាល​បន្ត​វេន​បាន​សម្រេច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដែលក្នុងនោះបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណទី១ ជា​យុទ្ធសាស្ត្រ​គន្លឹះ សម្រាប់បន្តជំរុញការ​អភិវឌ្ឍ​ប្រទេស​ជា​តិ​ឱ្យ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ២០៣០ ជាប្រទេសមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​សម្រាប់​ជាមូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ដើម្បីបន្តជំរុញ​ការអភិវឌ្ឍប្រទេសជាតិ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម សម្តេច​បាន​ផ្តល់នូវអនុសាសន៍ដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវ​ចង​ចាំ​ថា លទ្ធផលប្រឡង គឺជាជោគជ័យមួយក្នុងការសិក្សារៀនសូត្រតែប៉ុណ្ណោះ។ ក្នុងកា​រ​កសាង​អនាគត​នៃ​ជីវិត​របស់ខ្លួន គ្រួសារ និងសង្គមជាតិ គឺត្រូវបន្តព្យាយាម​បន្ត​ដណ្ដើម​យក​ជោគ​ជ័យ​នានា​ជា​បន្ថែមទៀត ដែលចំពោះមុខនេះ​គឺ​ត្រូវ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់​ក្នុង​ការ​ជ្រើសរើ​ស​យក​មុខ​វិជ្ជា​ណា ​ដែលស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងសង្គម ដើម្បីជាទុន​ដ៏សំខាន់​ក្នុង​ការ​កសាង​ជីវភាពរស់នៅផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

ក្នុង​ឱកាសនោះ សម្តេចក្រឡាហោម ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​ក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈ និង​ការ​ដោះ​ស្រាយ​ឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm