នាយឧត្តមសេនីយ សៅ សុខា ជំរុញមន្ត្រីគណបក្សបន្តឧបត្ថម្ភគ្រួសារ​វីរយុទ្ធជនដែល​ឈរជើងនៅ​សមរភូមិមុខ

2025/10/12 08:59:56 pm        315

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ខេត្តស្វាយរៀង និងប្រធានក្រុមការងារ ចុះជួយស្រុក ស្វាយទាប បានជំរុញនឹងណែនាំដល់មន្ត្រី​គណបក្ស ត្រូវបន្តឧបត្តម្ភទាំង ស្មារតី គ្រឿងឧបភោគ បរិភោគ ថវិកា ជូនដល់គ្រួសារ ឪពុក ម្តាយ របស់ វីរយុទ្ធជន ដែលរស់នៅតាមមូលដ្ឋានក្នុងស្រុកដើម្បីផ្តល់កម្លាំងចិត្តជូនដល់ វីរយុទ្ធជន​ដែលកំពុងឈរការពាររក្សាទឹកដីពីចោរឈ្លានពាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រជុំបូកលទ្ធផលសកម្មភាពការងាររបស់គណបក្សចុះជួយស្រុក ត្រីមាសទី៣ ឆ្លងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២៥ និងប្រកាសក្រុមការងារចុះជួយស្រុក នៅស្រុកស្វាយទាប ខេត្តស្វាយរៀងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្ដាលចុះ ជួយឃុំគោលដៅ និងមន្ត្រីនៅក្នុងគណបក្សស្រុក ឃុំប្រមាណជាង២០០នាក់ផងដែរ។

ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្ត ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ ចំពោះមន្ត្រីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ដែលកន្លងបានចូលរួមអនុវត្តគោលនយោបាយគណបក្ស ឆ្ពោះទៅអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ពិសេសជីវភាពពលរដ្ឋត្រូវបានលើកកំពស់ រួមនិងមធ្យោបាយសម្ភារៈប្រើប្រាស់ផងដែរ ។

ទន្ទឹមក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានណែនាំដល់មន្ត្រីបក្សគ្រប់ឋានានុក្រមបន្តដឹកនាំពលរដ្ឋ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាភាពសុខសាន្តភូមិឋាន ពិសេសឆ្លើយតបរាល់សេវាតម្រូវការដែលពលរដ្ឋស្នើសុំតាម   រយៈរៀបចំវេទិការពន្យល់ ជូនពលរដ្ឋ អោយអស់កង្វល់លើសេវា ដែលពលរដ្ឋបានស្នើសុំ ដល់រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារជួយគាំទ្រលើសេវាទាំងនោះ ឲ្យបានទាន់ពេលវេលាពោលគឺកុំទុកផ្អាប់ចោល សំណើនិងសំណូមពរទាំងនោះដែលនាំឲ្យពលរដ្ឋគាត់មានការថ្នាំថ្នាក់មកលើការដឹកនាំរបស់គណបក្សក៏ដូច ជារាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងអណត្តិទី៧នេះ។

ពាក់ព័ន្ធទៅនឹងការងារ បរិស្ថាន អនាម័យ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់មន្ត្រីគណបក្សនៅតាមឃុំត្រូវចលនាពលរដ្ឋធ្វើការប្រមូលទុកដាក់កែច្នៃសម្រាមឲ្យអស់លទ្ធភាព ដើម្បីទាញយកផលមកប្រើប្រាស់ ពិសេសដាំដើមឈើនៅតាមទីទួលសាធារណៈវត្តអារាម សាលារៀន ដើម្បីប្រើប្រាស់ ហូបផ្លែ ក៏ដូចេជាបង្កើនបរិស្ថាន ទាក់ទាញទឹកភ្លៀង និងបង្ហាញដល់ភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ភូមិឋានរបស់យើងទស្សនាកំសាន្តលេងផងដែរ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        60
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm