ទាហានម៉ាដាហ្គាស្ការ ចូលរួមជាមួយបាតុករប្រឆាំងរដ្ឋាភិបាលដែលប្រមូលផ្តុំនៅក្នុងរដ្ឋធានី

2025/10/12 04:49:02 pm        89

ទាហានម៉ាដាហ្គាស្កាមួយចំនួន បានផ្គើននឹងបទបញ្ជា ហើយទៅចូលរួមជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី Antananarivo ខណៈដែលបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Andry Rajoelina កាន់តែមានសន្ទុះខ្លាំងឡើងៗ។

ក្រុមបាតុករដឹកនាំដោយយុវជន បានចូលទៅក្នុងទីលាន ១៣ ឧសភា (May 13 Square) របស់រដ្ឋធានីនេះ កាលពីថ្ងៃសៅរ៍ ដោយនេះជាលើកដំបូងនៃការប្រមូលផ្តុំដ៏ធំបំផុតមួយ គិតចាប់តាំងពីចលនាតវ៉ាជំរុញដោយអ្វីដែលត្រូវបានគេស្គាល់ថា ជាការតវ៉ាយុវជនជំនាន់ក្រោយ (Gen Z) នៅក្នុងប្រទេសកេនយ៉ា និងនេប៉ាល់ បានផ្ទុះឡើងនៅលើកោះមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី២៥ ខែកញ្ញា។

បន្ទាប់ពីនគរបាលបានប្រើគ្រាប់បែកផ្សេង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងបាតករ ទាហានបានទៅដល់កន្លែងប្រមូលផ្ដុំនោះ ជាកន្លែងដែលពួកគេត្រូវបានស្វាគមន៍ដោយសំឡេងអបអរ។ មុននោះ ក្នុងកិច្ចប្រជុំមួយ នៅឯបន្ទាយកងទ័ពជាយក្រុង ទាហាននៅក្នុងអង្គភាពវរជន CAPSAT ដែលមានចំណែកយ៉ាងសំខាន់ នៅក្នុងការឡើងកាន់អំណាចរបស់លោក Rajoelina កាលពីឆ្នាំ២០០៩ បានចេញការអំពាវនាវជាសាធារណៈដ៏កម្រឲ្យមានសាមគ្គីភាព ខណៈដែលក្រុមបាតុករទាមទារឲ្យប្រធានាធិបតីលាលែងពីតំណែង។

ទាហាននៅមូលដ្ឋានក្នុងតំបន់ Soanierana បាននិយាយក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមថា៖ «សូមរួមកម្លាំងគ្នា ទាំងយោធា អាវុធហត្ថ និងនគរបាល ហើយបដិសេធមិនបាញ់ប្រហារមិត្តភ័ក្ដិ និងបងប្អូនប្រុសស្រីរបស់យើង»។ ពួកគេបានអំពាវនាវដល់ទាហាននៅអាកាសយានដ្ឋាន «រារាំងយន្តហោះទាំងអស់កុំឲ្យហោះឡើង» និងអ្នកដែលនៅក្នុងស្ថាប័នផ្សេងទៀត «បដិសេធមិនធ្វើតាមបញ្ជាឲ្យបាញ់មិត្តភ័ក្តិរបស់អ្នក»។

វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យឃើញទាហានមួយចំនួន បានចាកចេញពីបន្ទាយ ដើម្បីអមក្រុមបាតុករចូលទៅក្នុងទីលាន ១៣ ឧសភា ជាកន្លែងនៃការមានហេតុការណ៍បះបោរនយោបាយជាច្រើនដែលត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង និងគ្មានដែនកំណត់ អំឡុងពេលមានភាពចលាចល។

បាតុកម្ម កាលពីថ្ងៃសៅរ៍ គឺជាការជួបជុំតវ៉ាដ៏ធំបំផុត ក្នុងរយៈពេលជាច្រើនថ្ងៃ ជាចលនាដឹកនាំដោយយុវជន ដែលត្រូវបានបញ្ឆេះដោយការខឹងសម្បា ជុំវិញការខ្វះខាតថាមពល និងទឹក ហើយបានវិវត្តទៅជាយុទ្ធនាការប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

ឯកសារតុលាការបង្ហាញថា ចៅក្រម ICC ដកសិទ្ធិលោករដ្ឋអាជ្ញា Khan ពីសំណុំរឿងរបស់លោក Duterte
2025/10/14 08:21:41 pm        1
មនុស្ស ៩នាក់យ៉ាងតិចស្លាប់ក្នុងអគ្គិភ័យឆាបឆេះឃ្លាំងសារធាតុគីមី និងរោងចក្រកាត់ដេរ នៅរដ្ឋធានីរបស់បង់ក្លាដែស
2025/10/14 08:19:59 pm        2
អេស្ប៉ាញ៖ បទឈប់បាញ់ មិនមានន័យថា និទណ្ឌភាពត្រូវមាន សម្រាប់ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា
2025/10/14 07:43:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងកែប ខេត្តកែប ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

2025/10/14 10:06:05 pm
​កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/10/14 09:54:09 pm
​ទេសរដ្ឋមន្រ្តី គន់ គីម អរគុណប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
2025/10/14 09:47:52 pm
​ឥណ្ឌូនេស៊ី សន្យាជំរុញជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ
2025/10/14 08:52:16 pm
​កម្ពុជា-ម៉ាឡេស៊ីសន្យាបន្ដកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
2025/10/14 08:33:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/14 08:36:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/14 06:13:20 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am