អ៊ីស្រាអែលប្ដេជ្ញាកម្ទេចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅពេលចំណាប់ថ្នូរមានសេរីភាព

2025/10/13 12:13:32 am        349

អ៊ីស្រាអែល គ្រោងនឹងកម្ទេចចោលនូវអ្វីដែលនៅសេសសល់នៃបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្រោមតំបន់ហ្កាហ្សា ដោយបញ្ជាក់ថា នឹងប្រតិបត្តិការដោយមានការយល់ព្រមពីសហរដ្ឋអាមេរិក បន្ទាប់ពីចំណាប់ថ្នូររបស់ខ្លួន ត្រូវបានដោះលែង។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមួយរូប នាថ្ងៃអាទិត្យ (ទី១២ ខែតុលា) នេះ។

រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា ប្រតិបត្តិការនេះ នឹងធ្វើឡើងក្រោម «យន្តការអន្តរជាតិ» ដឹកនាំដោយសហរដ្ឋអាមេរិក ជាអ្នកគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សារយៈពេល ៣ថ្ងៃមកហើយ។

លោគ Katz បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បញ្ហាប្រឈមដ៏ធំបំផុតរបស់អ៊ីស្រាអែល បន្ទាប់ពីដំណាក់កាលដោះលែងចំណាប់ថ្នូរ នឹងជាដំណើរការបំផ្លាញផ្លូវរូងក្រោមដីទាំងអស់របស់ក្រុមភេរវករហាម៉ាស នៅក្នុងហ្កាហ្សា។ ខ្ញុំបានបញ្ជាកងទ័ពឲ្យរៀបចំ ដើម្បីបំពេញបេសកកម្មនេះ»។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដី នៅក្រោមតំបន់ហ្កាហ្សា ដែលអាចឲ្យក្រុមយុទ្ធជនរបស់ខ្លួនធ្វើប្រតិបត្តិការគេចពីការឈ្លបយកការណ៍របស់អ៊ីស្រាអែល។ ផ្លូវខ្លះបានឆ្លងកាត់តាមរបងព្រំដែនចូលទៅអ៊ីស្រាអែល ដែលអចបង្កជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល។

យ៉ាងណាក្ដី ផ្លូវជាច្រើនត្រូវបានបំផ្លាញរួចហើយ ក្នុងអំឡុងពេលមានសង្គ្រាមរយៈពេល ២ឆ្នាំ ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមនេះចូលទៅក្នុងដែនដីអ៊ីស្រាអែល។ ហើយលោក Katz បាននិយាយថា អ្វីដែលនៅសេសសល់ នឹងត្រូវបំផ្លាញចោលក្រោមក្របខណ្ឌនៃការរំសាយអាវុធ និងគ្មានកម្លាំងយោធារបស់ក្រុមហាម៉ាស ដែលបានព្យាករថា នឹងមាននៅក្នុងដំណាក់កាលបន្ទាប់នៃផែនការបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក។

ក្រុមហាម៉ាសបានយល់ព្រមលើដំណាក់កាលដំបូងនៃផែនការនេះ ដែលនាំឲ្យមានបទឈប់បាញ់ កាលពីថ្ងៃសុក្រ ហើយនៅថ្ងៃចន្ទ គួរតែឃើញមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៤៨នាក់ ទាំងនៅរស់ និងស្លាប់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm