អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងយកអំណោយ​ជូនដល់​បង​ប្អូន​ពលរដ្ឋ​នៅតំ​បន់​បឹង​ព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់

2025/10/13 12:20:52 am        258

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាន​ដឹក​នាំ​ក្រុម​មន្ត្រី នៃរដ្ឋបាលខណ្ឌ និងសង្កាត់ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ជូន​ដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ កំពុងរស់នៅតំបន់ផ្សារបឹងព្រលិត ស្ថិត​ក្នុង​ភូមិ​អូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកំពុងរង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ទឹក​លិច​ផ្លូវ ​និងលំនៅឋាន។

ការចុះសួរសុខទុក្ខនេះ អាជ្ញាធរបានចុះដល់តាមខ្នងផ្ទះរបស់បងប្អូនតែម្តង ដើម្បី​សំណេះ​សំណាល ​និងពិនិត្យស្ថានភាពជាក់ស្តែង អំពីទុក្ខលំបាក នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់​ពី​មួយរយៈក្រោយមកនេះ អាជ្ញាធរក៏បាននិងកំពុងខ្នះខ្នែងយកចិត្តទុកដាក់បំផុត ដើម្បី​ដោះ​ស្រាយ​បញ្ហាទឹកលិចផ្លូវនិងលំនៅឋាននៅតំបន់ដែលបងប្អូនកំពុងជួបប្រទះ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានផ្តែផ្តាំ​ផ្ញើ​ពាក្យ​សួរសុខ​ទុក្ខ​ពីសំ​ណាក់​ឯកឧ​ត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលឯកឧត្ត​ម​តែង​តែ​គិត​គូរ​អំពី​សុខ​ទុក្ខ​របស់​បង​ប្អូនប្រជាពលរដ្ឋ ពិសេសនៅរៀងរាល់ពេលដែលបងប្អូនជួបការលំបាក។

លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ , ថែទាំ​អនាម័យ នៃការរស់នៅ ពិសេសអាណាព្យាបាលដែលមានកូនតូចៗ ឬមនុស្សចាស់ជរា សូម​មាន​ការ​ប្រុង​ប្រយ័ត្នចំពោះទឹកដែលកំពុងជន់លិច ជៀសវាងការដើរដួលរអិល ឬជួប​គ្រោះថ្នា​ក់​ជាយ​ថា​ហេតុ​ណាមួយ។

បច្ចុប្បន្ននេះ កម្លាំងអាជ្ញាធរ បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រើគ្រប់វិធីសាស្ត្រ ដើម្បី​ព្យាយាម​រំដោះ​ទឹក​ចេញពីតំបន់ខាងលើ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបង្ក​ខណៈ​ងាយ​ស្រួល​ក្នុងជី​វភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm